បន្ទាប់ពី HONOR 90 5G កាលពីឆ្នាំមុនបានទទួលជោកជ័យយ់ាងខ្លាំង HONOR 200 5G Smartphone ជំនាន់ថ្មីចុងក្រោយ ដែលមានសមត្ថភាពខ្ពស់សឹងតែដូចទៅហ្នឹង Model Flagship បានកំពុងតែលេចវត្តមាន យ៉ាងគគ្រឹកគគ្រេងបន្ទាប់ពីកម្មវិធីសម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះ។

មានឈ្នោះថាជា អ្នកឯកទេស កាមេរ៉ា និង Gaming ទូរស័ព្ទនេះបានផ្តល់នូវ បទពិសោធន៍ថ្មីសម្រាប់អ្នកចូលចិត្តលេងហ្គេម។ ដោយទូរស័ព្ទនេះបានបំបាក់មកជាមួយនូវបច្ចេកវិជ្ជា AI បូករួមនឺង Chipset កំពូល SnapDragon 7 ជំនាន់ ទី3ចុងក្រោយបង្អស់ នឹងបន្ថែមមកជាមួយ បន្ទះបន្សាបកម្តៅទំហំធំ កម្រិត 2.0 ជួយអោយការលេងហ្គេមមិនក្តៅដៃ និង មិនធ្លាក់ Performance នៃការលេងហ្គេមទៀតផង។ បច្ចេកវិជ្ជា AI Super PC image Quality ដែលអាចអោយអ្នកលេងហ្គេមទទួលបាននូវរូបភាពច្បាស់ហ្មត់ ដូចទៅហ្នឹងកុំព្យូរទ័រ ។

បន្ថែមពីនោះ Virtual Display Technology អាចបង្កើននូវ Graphic Frame rate លេងហ្គេមមិនអោយធ្លាក់នូវ Refresh Rate។ Low Touch Delay ដែលអាចអោយការប៉ះអេក្រង់នៅក្នុងពេលលេងហ្គេម មិនមានភាពរអាក់រអួល និង lag ទៀតផង។ ក្រៅពីនោះ HONOR 200 5G ក៏បានអភិវឌ្ឍន៍នូវបច្ចេកវិទ្យា កាពាភ្នែកអោយឡើងដល់កម្រិត 150% (Zero risk) 3840Hz ultra-high frequency PWM dimming ដែលជួយការពារនូវប្រព័ន្ធភ្នែករបស់យើង មិនអោយមានការរកាំ និង ឈឺភ្នែកទោះបីប្រើប្រាស់ក្នុងរយះពេលវែងក្តី។

ងាកមកចាប់អារម្មណ័ជាមួយហ្នឹង បង្គុំនៃកាមេរ៉ា AI 50 Megapixel ចំនួន 3គ្រាប់ ដែលមានទំហំ Sensorធំ ជិតស្មើជាមួយហ្នឹង Digitalកាមេរ៉ា ដោយកាមេរ៉ាគោល ទំហំ 50Megapixel អាចប្រើប្រាស់ជា Wide Camera (f/1.95 OIS) អាចចាប់យកនូវប្លេង់យ៉ាងច្បាស់គ្រប់ស្ថានការណ៍ដែលយើងត្រូវការ ទាំងពេលថ្ងៃនិងពេលយប់។ កាមេរ៉ា Telephoto 50 Megapixel (f/2.4, OIS) អាច Zoom Optical 2.5ដង និង Digital បានដល់ទៅ 50ដង និងមាននូវ OIS 2គ្រាប់ ទប់លំនឹងដែលជំនួយដល់ការថត Video មិនអោយមានរំញ័រផងដែរ។ Camera មុខ AI Portrait Selfie អាចថតរូបបែប Wide angle mode ទំហំធំ ដែលបង្គុំ Camera ទាំងអស់នេះអាចធ្វើការរួមគ្នាបង្កើតបានជា មុខងារថត Vlog អាចថត ទាំងមុខនិងក្រោយក្នុងប្លង់តែមួយ និងអាចថតឆ្លាស់ទៅមុខនិងក្រោយបានដោយមិនចាំបាច់ផ្តាច់ Video នោះទេ។

ប្រព័ន្ធ AI Beauty Skinលើកនេះ វាអាចសម្គាល់នូវស្បែកមុខ និង តួខ្លួន ដោយ Auto Retouch អោយស្អាតបែបធម្មជាតិ មិនអោយចេញបែបលើសនោះទេ។ អ្វីដែលថ្មីស្រឡាងបំផុតនិងមានតែនៅលើ HONOR 200 Series គឺ ការថតPortrait បែបស្ទួឌីយ៉ូ ដែលបានសហការជាមួយ Harcourt Studio ដែលជា Studio ល្បីបំផុតក្នុងប្រទេសបារាំង និង សកលលោក ដោយ Mode នីមួយៗនោះ រួមមាន Harcourt Color សម្រាប់ថត បែប Outdoor , Harcourt Vibrant សម្រាប់ថត បែប Indoor និង Harcourt Classic សម្រាប់ថតបែបបុរាណ និង ស ខ្មៅ ។នេះជាលើកទីមួយហើយដែលកាមេរ៉ា របស់ Smartphone អាចមានសមត្ថភាពក្នុងការថត អោយចេញមកស្អាតស្រាប់ដូច Studio និងមិនពិបាកយកទៅកែសម្រួលបន្ថែមនៅក្នុង App ផ្សេងៗឡើយ។

HONOR 200 5G នេះក៏មាននូវ កម្រិតថ្មលំដាប់បៃតង ដែលផលិតចេញមកពី សារធាតុ Silicon Cabon ជំនាន់ថ្មី ដែលធ្វើអោយមានកម្រាស់ស្តើង និងស្រាល ប៉ុន្តែ អាចបញ្ចេញនូវទំហំថ្មធំ 5200 mAh ប្រើប្រាស់បានពេញមួយថ្ងៃទៅលើការប្រើប្រាស់បែបធ្ងន់ និង ពីរថ្ងៃក្នុងការប្រើប្រាស់បែបស្រាល។ អ្វីដែល Smartphone តម្លៃ 300ជាងដទៃពិបាកក្នុងការធ្វើដូចនោះគី កម្រិតសាកថ្មល្បឿនលឿន SUPER CHARGE 100W អាចសាកថ្មពី 0% ទៅ 50% ចាយពេលតែត្រឹម 15នាទីតែប៉ុណ្នោះ។

កាន់តែពិសេស នេះជា Smartphone តម្លៃល្អជាងគេដំបូងដែលមាននូវ Technology Smart Remote Control អាចមានសមត្ថភាព ជំនួស តេឡេបញ្ជាផ្សេងៗដូចជា ទូរទស្សន៍ ម៉ាសុីនត្រជាក់ កាមេរ៉ា ឬ Projector ជាដើមដែលជួយសម្រួលដល់ការប្រើប្រាស់របស់យើងក្នុងជីវភាពប្រចាំថ្ងៃ។ ដោយឡែក ទោះបីសើមទឹកជាប់នៅលើអេក្រង់ ឬយើងប្រើប្រាស់ក្នុងសភាពដៃសើម ដែលមានឈ្នោះថា Wet Screen Environment ក៏យើងនៅតែអាចចុចបញ្ជាបានដោយមិនមានបញ្ហា។

HONOR 200 5G មាន 2ពណ៍ និង 2ជម្រើស ដែល មានពណ៍ខ្មៅបែប Classic និង ពណ៍សថ្មី Moonlight White ក្នុងទំហំ RAM 24GB Memory 256GB តម្លៃ 369$ និង RAM 24GB 512GB តម្លៃ 399$ ថែមជូននូវការដូរពិសេស HONOR Choice Earbud X5 ដែលមានតម្លៃ 59$ ព្រមទាំង Caseការពារ និង Screen Protect មួយកំប្លេរផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here