ក្នុងពិធីបុណ្យកត្តញូនៅវត្តព្រះធាតុ ឆ្នាំនេះ អ្នកនាង លី ម៉ារីណា នៅតែត្រូវបានអ្នករៀបចំពិធីជ្រើសអោយគ្រងឈុតព្រះនាងនាគ ដើម្បីធ្វើពិធីបួងសួង និង ដើម្បីលើកកម្ពស់សំលៀកបំពាក់ខ្មែរដូចរាល់ឆ្នាំដែរ។ តែអ្វីដែលគេកត់សម្គាល់ គឺអ្នកនាងនៅតែស្រស់ស្អាតខ្លាំង ក្នុងឈុតដែលគេជឿថាពោរពេញដោយបារមីនេះ ខណៈដែលអ្នកនាង មានវ័យសែស្ដើងទៅហើយ តែអ្នកនាងនៅក្មេង ស្រស់ស្អាត ហើយទម្រង់មុខគឺមើលទៅមានអំណាចសាកសមក្នុងឈុតព្រះម៉ែនាគ ដែលជាឈុតដ៏សំខាន់ និង ជាតួអង្គដែលទីតាំងនោះ តែងតែធ្វើបុណ្យរំលឹកគុណ។ រូបភាពអ្នកនាង ក្រោយពេលបញ្ចប់ពិធីដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ធ្នូ ស្ទើរមិនមានអ្នកណាជឿនោះឡើយថា អ្នកនាងមានវ័យចូលក្បាលសែហើយ ស្របពេលដែលអ្នកនាងក៏មើលទៅស្រស់ស្អាតខ្លាំង ហើយគឺស្អាតស្ទើរមិនគួរអោយជឿ។ អ្នកនាង លី ម៉ារីណា បញ្ជាក់ថា អ្នកនាងគ្រងឈុតនាងនាគនេះច្រើនឆ្នាំមកហើយ អោយពិធីបុណ្យកត្តញូនៅវត្តព្រះធាតុ ជិតរង្វង់មូលគួរស្រូវនោះ ហើយអ្នកនាងក៏ធ្លាប់មានអារម្មណ៍ព្រឺៗផងដែរ ក្នុងពេលគ្រងឈុតនេះកាលពីឆ្នាំដំបូងៗ ប៉ុន្តែក្នុងរយៈពេលក្រោយៗ បារមីព្រះនាងនាគដែលថែរក្សានៅទីនោះ គឺមានតែធ្វើអោយអ្នកនាងពោរពេញដោយភាពជឿជាក់ និង អំណាច ក្រោយពេលគ្រងឈុតនេះ៕