កាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៤ តារាជើងចាស់ លោកស្រី ឃុន វណ្ណា បានបង្ហាញខ្លួននៅក្មុងប្រទេសគួរអោយកត់សម្គាល់ ដោយបានទៅធ្វើបុណ្យកត្តញូជូនដល់លោកឪពុក ដែលទើបចែកឋាន និងមានការជួបជុំអាហារសាមគ្គី យ៉ាងគគ្រឹកគគ្រេងនៅខេត្តតាកែវ ដែលជាស្រុកកំណើត។ នៅក្នុងកម្មវិធីនោះ ក៏មានវត្តមានសិល្បករមួយចំនួនចូលរួមផងដែរ ដូចជាតារាកំប្លែងកាឆយ និងតារាជើងចាស់មកពីមន្ទីរវប្បធម៌ប្រចាំខេត្តតាកែវ ជាច្រើនរូបទៀត។

ក្រៅពីការធ្វើបុណ្យចែកទាន លោកស្រី ឃុន វណ្ណា ក៏បានយកកូនប្រុស គឺ ឃុន អែនឌី ដែលជាអតីត Top 3 ក្នុងកម្មវិធី The Voice Kid Canada កាលពីឆ្នាំ២០១៦ យកមកបង្ហាញសមត្ថភាពផងដែរ ដោយកូនរបស់លោកស្រី ឃុន អែនឌី បានធ្វើអោយផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារទឹកដមសំលេងរបស់ប្អូនប្រុស គឺពិរោះគ្រប់បទ ពិសេសគឺការលើកដាក់សំលេង។ នៅក្នុងថ្ងៃនោះ លោកស្រី ឃុន វណ្ណា ដែលធ្លាប់ល្បីខ្លាំង មុនចេញទៅរស់នៅប្រទេសកាណាដា ក៏បានលើកគ្នារហូតដល់ជាង២០រូប មកធ្វើបុណ្យ និង ច្រៀងលេងនៅក្នុងពិធី ដើម្បីអោយអ្នកស្រុក បានឃើញពីសមត្ថភាពក្រោយ ឃុន អែនឌី ក្លាយជាតារាចម្រៀង នៅក្នុងប្រទេសកាណាដានោះ។

លោកស្រី ឃុន វណ្ណា បានលើកឡើងថា កម្មវិធីកត្តញូនេះ លោកស្រី និង ស្វាមី គ្រោងធ្វើតាំងពីលោកឪពុកលោកស្រីនៅមានជីវិតម្លេះ តែដោយសារតែឪពុកលោកស្រីស្រាប់តែមានទទួលមរណភាពកាលពីជាង១ខែមុន ទើបគម្រោងដែលត្រូវឡើងនៅតែរក្សាការធ្វើដដែល តែជាបុណ្យកត្តញូឧទ្ទិសកុសលជូនលោកឪពុកទៅវិញ។ លោកស្រីក៏សប្បាយចិត្តណាស់ដែរ ដែលមិត្តភ័ក្ត្រ និង អ្នកសិល្បៈរួមជំនាន់ បានមកចូលរួម។

LEAVE A REPLY

Please enter your comment!
Please enter your name here