កាលពីព្រឹកថ្ងៃទី 24 ខែ ធ្នូ ឆ្នាំ 2024 មុននេះលោក ឃឿន សុឡា ហៅ K01 បានគៀងគរ និង ដឹកនាំជំនួយសប្បុរសជនទៅជួយដល់គ្រួសារដែលមានជីវភាពខ្វះខាត ជនចាស់ជរាដែលពុំមានទីពឹងចំនួន17គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបានទឹកប្រាក់ចំនួន 30ម៉ឺនរឿល និង គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងអាហារបំប៉នសុខភាពសញ្ញារូបក្រូចឆ្មា ជាច្រើនកំប៉ុងដែលបានមកពីម្ចាស់ជំនួយ ជូនទៅដល់បងប្អូនប្រជាជនដែលមកចូលរួមនៅក្នុងថ្ងៃនេះផងដែរ។

នៅក្នុងថ្ងៃដ៏ពិសេសនេះផងដែរ ក៏មានការចូលរួមហែរក្បួនពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ស្រុក ជល់គិរី ខេត្ត កំពង់ឆ្នាំង ដែលជាទីកំណើតរបស់លោក K01 រួមទាំង ឯកឧត្តម អ្នកឧកញ្ញា និង តារាកំប្លែង តារាសម្ដែងជាច្រើនរូបទៀតដែលសុទ្ធសឹងតែជាក្រុមយុវជន បក្សប្រជាជនកម្ពុជា បានចុះទៅដល់ផ្ទាល់នៅទីតាំង ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោកស្រីតំណាងរាស្ត្រ និង អភិបាលខេត្ត កំពង់ឆ្នាំង ដែលបានអញ្ជើញកិត្តិយស និង ជាសក្ខីភាពនៅក្នុងសកម្មភាពមនុស្សធម៌នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here