កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ2025ជាថ្ងៃទិវានៃក្តីស្រឡាញ់មុននេះឯកឧត្តម តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា អគ្គនាយកអគ្គនាយិកាក្រុមហ៊ុន ឃី ចិន្តា ឌីវើឡុបមិន បានដឹកនាំក្រុមកាងារទៅចែករំលែកនូវក្តីស្រឡាញ់ និងធ្វើពិធីជប់លៀងអាហារសាមគ្គី20តុអោយបងប្អូនជនមានពិការភាពបានពិសារជុំគ្នាយ៉ាងសប្បាយរីករាយ ព្រមទាំនាំយកអំណោយមួយចំនួនដូចជា:អង្ក1តោន ទឹកសុទ្ធ20កេះ ទឹកភេសជ្ជៈ20កេះ អមថវិការចំនួន2លានរៀល ជូនដល់សមាគមន៍តន្ត្រីសំនៀងជនពិការផងដែរ។
ក្នុងថ្ងៃនោះក្រៅពីពិធីសំណេះសំណាល និងពិសារអាហារ ឯកឧត្តម តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា បានលេងហ្គេមចាប់ឆ្នោតជូនរង្វាន់ចាប់ពី40000៛ ដល់200000៛ជាច្រើនរង្វាន់ ព្រមទាំងមានការច្រៀងរាំរហូតដល់ចប់កម្មវិធី បងប្អូនជនមានពិភាពសប្បាយយ៉ាងខ្លាំង ធ្វើកម្មវិធីមួយនេះពោពេញដោយអនុស្សាវរីយ៍ល្អៗ។
យ៉ាណាមិញ នេះគឺជាទឹកចិត្តមនុស្សធម៌ចែករំលែកក្ដីស្រឡាញ់ដ៏ល្អប្រពៃដែលឯកឧត្តម និង លោកជំទាវ បានធ្វើជូនចំពោះដល់អ្នកដែលទីទ័លពិតប្រាកដ មិនចំពោះតែថ្ងៃ 14 កុម្ភៈនេះឡើយ តែក៏បង្ហាញពីទឹកចិត្ត និង ការឈឺឆ្អាលចំពោះសុខទុក្ខជនមានពិការភាពដែលគាត់ត្រូវការចាំបាច់បើទោះជាជំនួយមិនបានច្រើនលើសលប់ តែក៏ជាចំណែកមួយជួយឱ្យពួកគាត់យកទៅចម្អែតក្រពះ និង ដោះទ័លបានមួយពេលៗផងដែរ។





