លោក ឡាយ លីហួ និង លោកស្រី ឡៃ ស៊ូយៀក អគ្គនាយក អគ្គនាយិកា ក្រុមហ៊ុន H.Y Global Brand: Miss Sunflower Brand បានបង្កអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីវីដេអូប្រគល់រថយន្ត២គ្រឿងរបស់អ្នកទាំងពីរ ត្រូវបានចែកចាយនៅលើបណ្ដាញសង្គម។ វីដេអូ Brank ជុំវិញការប្រគល់រង្វាន់រថយន្តរបស់អ្នកទាំងពីរ កំពុងផ្ទុះការតាមដានក្នុងស្រទាប់មហាជន ទាំងនៅលើផេកមួយចំនួនជាពិសេសលើផេក ផ្ទះតារា និង លើបណ្ដាញTik Tok។ រថយន្តពីរគ្រឿង ដែលបានប្រគល់ជូននេះ មិនមែនជាការចាប់រង្វាន់ ឬ ជាការទិញរថយន្តអោយដើម្បីបង់រំលោះនោះទេ តែគឺជារង្វាន់លើកទឹកចិត្តទាំងស្រុង ដោយសារតែតំណាងឆ្នើមទាំងពីរ គឺជាដែលមានសមត្ថភាពលក់អស់ខ្លាំង ត្រូវតាមលក្ខណ្ឌដែលក្រុមហ៊ុន ត្រូវតែជូនរង្វាន់ធំបែបនេះ ជាកាដូ។
តំណាងចែកចាយដែលដែលទទួលបានរង្វាន់រថយន្តនោះរួមមាន អ្នកស្រី ស៊ុត ឌីណា ជាតំណាងស្ដុកធំនៅតំបន់វេងស្រេង ទទួលបានរថយន្ត Ford F-150 Raptor ឆ្នាំ២០០៩ មួយគ្រឿង និង អ្នកស្រី Ah Neth ដែលជាតំណាងស្តុកធំម្នាក់ទៀតរបស់ក្រុមហ៊ុន ទទួលបានរថយន្តម៉ាក Toyota Land Cruiser។

លោកស្រី ឡៃ ស៊ូយៀក អគ្គនាយិកា ក្រុមហ៊ុន H.Y Global Brand Miss Sunflower បានលើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកតំណាងឆ្នើម តែអាចចាត់ទុកថាគឺជារង្វាន់ធំសម្រាប់អ្នកតំណាងទាំង២ ទើបលោកស្រី អញ្ជើញតំណាងទាំងពីរមកដោយមិនដឹងមុន ហើយថែមទាំងរៀបសកម្មភាពពញាក់អារម្មណ៍មុនពេលប្រគល់ជូន។ លោកស្រីថា ក្រោយការផ្ដល់រង្វាន់នេះ តំណាងឆ្នើមៗផ្សេងទៀត ក៏លោកស្រីនឹងត្រៀមផ្ដល់រង្វាន់ធំៗបែបនេះ ឬ ស្រដៀងៗនេះ អោយដូចគ្នាផងដែរ។ ជាមួយនឹងការប្រគល់រង្វាន់ធំជូនដល់អ្នកតំណាងឆ្នើមទាំងពីរឡើងផ្អើលបណ្ដាញសង្គមនេះ ក៏មានការចាប់អារម្មណ៍ពី Brand Miss យ៉ាងខ្លាំង ក្នុងការវាយលុកទីផ្សារ ក្នុងវិស័យអនឡាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here