រូបភាពរថយន្តដែលលោកអ្នកបានឃើញនេះ គឺជារូបភាពក្រោយគ្រោះថ្នាក់ចរាចរណ៍របស់ឌីជេ ឆ្លាម ដែលលោកបានជួបកាលពីថ្ងៃទ១៦ តុលា ឆ្នាំ២០២២កន្លងទៅ ក្នុងហេតុការណ៍មួយនៅខេត្តសៀមរាប។ គ្រាន់តែឃើញសភាពរថយន្ត លោកអ្នកប្រាកដជារន្ធត់ចិត្តមិនតិចឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់ម៉ោងនេះមានការបញ្ជាក់ថា ឌីជេ ឆ្លាម បានឆ្លងផុតគ្រោះថ្នាក់ដល់អាយុជីវិតហើយ ដោយលោកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៅខេត្តសៀមរាប។ មានការបញ្ជាក់ថា លោកមុនមានសភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬ ពិការនោះទេ ដោយសារតែបានពោងរថយន្តផ្ទុះជួយទាន់ពេល។ ប៉ុន្តែសភាពរថយន្តរបស់លោកគឺខូចខាតខ្លាំង ដោយកំពុងជួសជុលអស់មួយសន្ធឹក ហើយកំពុងប្រឈមនឹងការខ្វះខាតថវិកានោះផង។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2022/10/postnewscambodia.com-kh71.com-2022-10-18_22-11-06_173476.jpg?fit=1000%2C563&ssl=1)