ថ្វីត្បិតតែមមាញឹកនឹងការរាជការស្ទើរដកខ្លួនយ៉ាងណាក្ដី ក៏ឯកឧត្តម កង សូសាទី ដែលជារដ្ឋាលេខាធិការមួយ នៃក្រសួងផែនការ នៅតែបន្តការសិក្សាថ្នាក់បណ្ឌិតតាមរយៈអនឡាញ ដោយបានទទួលសញ្ញាប័ត្របណ្ឌិតយ៉ាងដែលបានធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ពិធីនេះ បានធ្វើឡើង ដោយមានថ្នាក់ដឹកនាំសាកលវិទ្យាល័យ ពីសហរដ្ឋអាមេរិកមកប្រគល់ជូនដោយផ្ទាល់។ ពិធីនេះ ក៏ត្រូវបានរៀបចំឡើង យ៉ាងអធឹកអធម នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ និងត្រូវបានរៀបចំឡើងយ៉ាងមានកិត្តិយស ដើម្បីលើកមុខនិស្សិតមកពីប្រទេសផ្សេងៗ ដែលជាអ្នកទទួលបានសញ្ញាប័ត្របណ្ឌិតនេះផងដែរ។

ក្រៅពីទទួលបានសញ្ញាប័ត្របណ្ឌិត ដែលជាសមិទ្ធិផលមួយដ៏ធំពីការសិក្សាតាមអនឡាញ ក្នុងរយៈពេលច្រើនឆ្នាំឯកឧត្តម ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ ពីថ្នាក់ដឹកនាំវៀតណាមដែលជាម្ចាស់ផ្ទះ និង ពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ Universal Ministries of the King’s College ដែលជាអ្នកចុះមកប្រគល់ជូនដោយផ្ទាល់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here