បន្ទាប់ពីទទួលបានពានអន្តរជាតិនៅក្នុងប្រទេសថៃ និង បន្ទាប់ពីទទួលបានពានអ្នកជំនួញឆ្នើម នៅក្នុងប្រទេសកម្ពុជា ពេលនេះ អ្នកនាង កែវ ម៉ានិច ម្ចាស់ប្រេន សាប៊ូកក់សក់ Jensssy ត្រូវបានផេកអន្តរជាតិធំ២ ប្រកាសថានឹងត្រៀមទទួលឆ្នើមដល់ទៅ៤បណ្ដាក់គ្នា ខណៈដែលនាខែមករាដើមឆ្នាំ២០២៤ ខាងមុខ អ្នកនាងនឹងទទួលពាន World Class Awards ដែលជាពានឆ្នើមកម្រិតធំមួយ ដែលមានតែបុគ្គលលំដាប់ៗ នៅក្នុងប្រទេសធំ ជាអ្នកទទួលបាន។

ដោយឡែក នៅអំឡុងខែ១២ ចុងឆ្នាំនេះ អ្នកនាងក៏ត្រូវបានគណកម្មការអន្តរជាតិ ប្រកាសថាក៏ត្រៀមទទួលពានធំៗចំនួន៣ គឺ ពាន Top Brand Awards, ពាន Beauty Product Awards 2025 និង ពាន Top Business Award 2025 ដែលសុទ្ធតែជាពានសំខាន់ និង បង្ហាញពីភាពជោគជ័យកាន់តែខ្លាំងរបស់ម្ចាស់ប្រេននេះ។

អ្នកនាង កែវ ម៉ានិច រំភើបចិត្តក្រោយគណកម្មការអន្តរជាតិទាំងពីរ សម្រេចផ្ដល់អោយនូវពានខាងលើ បន្ទាប់ពីអ្នកនាងបានដាក់សំណើរឯកសារអោយសិក្សាស្វែងយល់ពីអាជីវកម្ម របស់ក្រុមហ៊ុន Jensssy ហើយត្រូវបានវាយតម្លៃអោយទទួលបានពាន។ យ៉ាងណាមិញ អ្នកនាង ថា ជោគជ័យទាំងនេះ ក៏ដោយសារតែក្រុមការងារ និង អតិថិជន ដែលបានគាំទ្រផលិតផល និង អាជីវកម្មផងដែរ។ ជាមួយនឹងដំណឹងដ៏វិជ្ជមាននេះ គេឃើញហ្វេនៗជាច្រើនបង្ហោះសារអបអរសាទរ ស្របពេលដែលអ្នកនាងនាពេលបច្ចុប្បន្ននោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here