ក្រោយពីជួបសំណេះសំណាល និងចូលសម្ដែងការគួរសម ជាមួយលោកជំទាវ ហ៊ុន ស៊ីណាត ដល់គេហដ្ឋាន លោក ឃឿន សុឡា ហៅ K01 បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ក្រោយពីលោកជំទាវ បានជ្រើសថ្ងៃអោយលោក និង ក្រុមហ៊ុន SMH Land នៅកំពង់ស្ពឺ បើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ មករា ឆ្នាំ២០២២ ដោយលោកអគ្គក្រុមហ៊ុនរូបនេះ យល់ស្របថាពេលវេលានោះ គឺជាកាលបរិច្ឆេទដ៏សមស្របមួយ ដែលលោក និង ដៃគូភាគហ៊ុនចង់បាន។ ក្នុងកិច្ចសំណេះសំណាលនោះ លោក និង ភរិយា ក៏បាមបរិច្ចាគមួយចំនួន ជួយដល់អង្គការរបស់កូនស្រីលោកជំទាវ ដើម្បីរួមចំណែកជួយដល់កុមារកំព្រាផងដែរ។ លោកថា ក្រោយពីលោកជំទាវកំណត់អោយយកថ្ងៃទី១៦ ខែ១ នោះ លោក ក៏បានសម្រេចកំណត់តាមតែម្ដង ដោយលោកនឹងធ្វើបើកសម្ពោធគម្រោង អោយមានភាពអធឹកអធម ដោយមានភ្ញៀវកិត្តិយស តារាល្បីៗ និង អ្នកកាសែតជាច្រើនចូលរួម។ លោកថានេះគឺជាគម្រោងមួយដ៏ល្អ ដែលលោក និងដៃគូបានសហការគ្នា ហើយគម្រោងដីនៅខេត្តកំពង់ស្ពឺនេះ គឺជាគម្រោងថ្មីបន្ថែមពីលើគម្រោងដីដែលលោកទទួលលក់អោយនៅខេត្តត្បូងឃ្មុំ និង កំពង់ចាម។
នៅលើអាក់ខោនផ្លូវការរបស់លោកជំទាវ ហ៊ុន ស៊ីណាត លោកជំទាវបានបង្ហោះថាបានសរសេរបង្ហោះថា”🍀តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន K01 បានជួយអង្ករ ២ តោន ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។​
🙏សូមជូនពរដល់ក្រុមហ៊ុន K01 និងសហការីទាំងអស់សូមឲ្យប្រកបកិច្ចការរកទទួលទានឲ្យមានបាននិងសូមបានជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ ៕​ 14. 12.2021″។

LEAVE A REPLY

Please enter your comment!
Please enter your name here