ឃុំ ប៉ុណ្ណាដែត បង្ហោះសារអាណិតកូនប្រុស ក្រោយជួបគ្រោះថ្នាក់បាក់ដៃ

0

 

កាលពីថ្ងៃទី២ មីនា ឆ្នាំ២០២២ កូនប្រុសទី២ របស់អតីតតារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ឋិតរដ្ឋា បានជួបគ្រោះថ្នាក់បាក់ឆ្អឹងដៃខាងធ្វេង ចំថ្ងៃខួបកំណើតតែម្ដង ក្នុងពេលដែលកូនអ្នកទាំងពីរកំពុងលេងនៅក្នុងសាលា។ ក្រោយថតហើយឃើញសភាពបាក់ឆ្អឹង ក្រុមគ្រូពេទ្យបានទាមទារវះកាត់ តែលោក និង ភរិយាបានបដិសេដស៍។

លោក ឃុំ ប៉ុណ្ណាដែត បានថ្លែងបញ្ជាក់ថា ថ្ងៃទី២ មីនា គឺជាថ្ងៃខួបកំណើតរបស់កូនប្រុសទី២របស់លោក ដែលមានឈ្មោះថា ឃុំ រដ្ឋាណាលីឌី ប៉ុន្តែនៅក្នុងថ្ងៃនោះលោកបែរជាទទួលដំណឹងពីខាងសាលាមកវិញថាកូនលោកជួបគ្រោះថ្នាក់ ហើយបណ្ដាលអោយបាក់ដៃធ្ងន់ធ្ងរ។ លោកមិនបានដឹងថា ហេតុការណ៍ដែលនាំអោយកូនប្រុសទី២នោះបាក់ដៃ តើបណ្ដាលមកពីរត់លេងប្រឡែងគ្នា ឬ ធ្លាក់ពីឧបករណ៍ក្មេងលេងនៅក្នុងសាលានោះទេ ប៉ុន្តែសភាពក្រោយពេលថតឃើញគឺឆ្អឹងដៃខាងធ្វេងរបស់កូនលោកត្រូវបាក់ជាកំណាត់ ដែលគ្រូពេទ្យទាមទារអោយវះ។ យ៉ាងណាក៏ដោយលោក និង ភរិយា មិនបានយល់ព្រមអោយវះនោះទេ ព្រោះខ្លាចមានផលប៉ះពាល់ ហើយទាមទាអោយធ្វើការអបឆ្អឹង និង ប្រើបច្ចេកទេសដាក់ក្រណាត់ព្យួរដៃជាជំនួសវិញ។ លោកបង្ហាញការអាណិតកូនប្រុសខ្លោចចិត្ត ជាពិសេសនៅពេលកូនប្រុសគួរតែមានស្នាមញញឹមក្នុងថ្ងៃខួបកំណើត តែបែរជាមកមានគ្រោះថ្នាក់បែបនេះ។ លោកថា ហេតុផលដែលលោកមិនអោយកូនវះកាត់ គឺខ្លាចប្រើពេលយូរ ហើយម្យ៉ាងលោកជឿជាក់ថាឆ្អឹងខ្ចីរបស់កូនប្រុសនឹងភ្ជាប់គ្នាវិញដោយមិនពិបាកនោះផងទើបលោកសម្រេចអោយអបឆ្អឹងជាជំនួស ហើយនឹងអាចស្វែងរកគ្រូខ្មែរដែលមានជំនាញជាជំនួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here