មានការទម្លាយថា ស្រីស្អាតរឿន ណាត ដែលជាអតីតម្ចាស់មកុដចក្រវាឡកម្ពុជាឆ្នាំ២០១៨ អាចនឹងមានតម្រុយហក់មកប្រកួតជាថ្មីក្នុងពិភពបវរកញ្ញា។ នាងត្រូវបានគេបង្ហាញតម្រុយថា និងប្រកួតសម្រស់នាកម្មវិធីថ្មីមួយ។រីឯហ្វេនៗឭ ដំណឹងនេះខ្លះសាទរជាខ្លាំង និងរំពឹងថានាងអាចលេចធ្លោកាន់តែច្រើន។

យ៉ាងណាគេនៅមិនទាន់ដឹងទេថា កម្មវិធីប្រកួតសម្រស់ដ៏ធំដែលនាងនឹងចូលរួមនោះមានឈ្មោះអ្វីនៅឡើយទេ ប៉ុន្តែគេរំពឹងថា រឿន ណាត នឹងអាចមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់សម្រាប់ឱកាសប្រកួតប្រជែងជាថ្មីនេះ។
ទោះជាយ៉ាងណក្រោយឮដំណឹងនេះ មហាជន ជាពិសេសអ្នកគាំទ្រ បានសម្ដែងការអបអរ និងបង្ហាញការគាំទ្រយ៉ាងពេញចំពោះរូបនាងក្នុងដំណើរលើវិថីបវរកញ្ញាជាថ្មីម្ដងទៀតនាពេលនេះ៕

អតីត បវរកញ្ញាចក្រវាល ២០១៨ កញ្ញា រឿន ណាត ធ្លាប់ជាបវរកញ្ញាដែលមានភាពលេចធ្លោខ្លាំងក្នុងចិត្តមហាជន ខណៈជាប់ជាម្ចាស់ជ័យលាភីគ្រងមកុដ និងបាននាំយកកម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិកាលពីពេលកន្លងទៅ។
បច្ចុប្បន្ន ដ្បិតតែបវរកញ្ញារូបនេះ បានងាកទៅចាប់អាជីពជាតារាសម្ដែងក៏ពិតមែន ប៉ុន្តែនាងនៅតែមានវត្តមានជាបន្តបន្ទាប់ក្នុងវិស័យបវរកញ្ញា ដែលតែងឆក់បានការចាប់អារម្មណ៍ ។

LEAVE A REPLY

Please enter your comment!
Please enter your name here