អ្នកគ្រូ រៃ សុភា អគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស Sophea Skin Care បិទហាងនាំបុគ្គលិកទៅបណ្ដុះបណ្ដាល

0

ចាត់ទុកថាគឺជារឿងគួរសរសើរមួយ ដែលអគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស Sophea Skin Care ហ៊ានបិទហាងមួយថ្ងៃ ហើយតម្រូវអោយបុគ្គលិកគ្រប់ផ្នែក ទៅកាន់វគ្គបណ្ដុះបណ្ដាលមួយ ស្ដីពីជំនាញជាអ្នកដឹកនាំ និង គ្រប់គ្រង ខណៈដែលវគ្គបណ្ដុះបណ្ដាលនេះ ក៏លោកស្រី ហ៊ានចំណាយមួយដ៍ខ្ពស់ ដើម្បីជួលទីតាំង រៀបចំ និង អញ្ជើញវាគ្មិនឆ្នើមៗ អោយមកបង្ហាត់បង្ហាញ។ នេះជាវគ្គបណ្ថុះបណ្ដាលធំមួយ ដែលលោកស្រីផ្ថល់ជូនដល់គ្រប់បុគ្គលិកទាំងអស់ ដើម្បីជំរុញទឹកចិត្ត និង ជំនាញជោគជ័យ ជូនដល់ក្រុមគ្រូពេទ្យ ដែលជាអ្នកឯកទេសផ្នែកសម្ផស្សនៅក្នុងមជ្ឈមណ្ឌល។ ការសិក្សានេះ ត្រូវបានធ្វើឡើងនៅជាន់ទី៨ អាគារ GIA Tower កោះពេជ្រ ដោយបានធ្វើឡើងព្រឹកល្ងាច និង មានការទទួលសុទ្ធតែអាហារប៊ូហ្វេ។ ក្រោយបញ្ចប់ការសិក្សា សិក្សាកាមនីមួយៗ ក៍ទទួលបានវិប័ណ្ណប័ត្របញ្ជាក់ការសិក្សា ដើម្បីបញ្ជាក់ពីការកសាងសមត្ថភាព ក្នុងវគ្គសិក្សានេះផងដែរ។ លោកស្រី រៃ សុភា អគ្គនាយិកា បានថ្លែងបញ្ជាក់ថា នេះគ្រាន់តែជាវគ្គបណ្ដុះបណ្ដាលមួយ ក្នុងចំណោមវគ្គបណ្ដុះបណ្ដាលជាច្រើនប៉ុណ្ណោះ ដោយក្នុងពេលបន្តបន្ទាប់ មជ្ឈមណ្ឌលថែរក្សាសម្ផស្សរបស់លោកស្រី ក៏នឹងមានបើកវគ្គបណ្ដុះបណ្ដាលបន្តបន្ទាប់ជូនដល់បុគ្គលិកផងដែរ ដើម្បីបង្កើនសមត្ថភាពដល់បុគ្គលិកគ្រប់ផ្នែក បន្ថែមពីលើជំនាញផ្នែកថែរក្សាសម្រស់៕


LEAVE A REPLY

Please enter your comment!
Please enter your name here