ពិតជាធ្វើអោយអ្នកតំណាងផ្សេងទៀត កាន់តែរមួលខ្លាំងហើយ បន្ទាប់ពីប្រេនMiss ស្រាប់តែផ្ដល់រថយន្តទំនើបមួយគ្រឿងថ្មី ម៉ាក Land Cruiser 2019 ជូនដល់អ្នកតំណាងម្នាក់ទៀត ដែលបង្ហាញកាន់តែច្បាស់ថា ប្រេននេះកំពុងជោគជ័យខ្លាំង នៅលើទីផ្សារ។
តំណាងឆ្នើម ដែលទទួលបានរង្វាន់ជារថយន្តទី៣ របស់ប្រេននេះ ត្រូវបានគេស្គាល់ថា ឈ្មោះ ចែណាបោះដុំគ្រឿងក្រអូប គ្រប់ប្រ៊េនល្បីៗ និងជាដេប៉ូធំមួយ នៅព្រែកព្នៅ។ ការទទួលបានរង្វាន់រថយន្តជាលើកទី៣នេះ ក៏កក្រើកបណ្ដាញសង្គមមិនធម្មតាផងដែរ ជាពិសេសក្នងចង្កោមអ្នកលក់ផលិតផលអនឡាញដូច។ ការភ្ញាក់ផ្អើលនេះ គឺដោយសារតែ ក្នុងរយៈពេលជាប់ៗគ្នាសោះ តែម្ចាស់ប្រេន Miss មានរង្វាន់រថយន្តដែលជារង្វាន់ធំ ប្រគល់អោយអ្នកតំណាងដល់ទៅ៣គ្រឿង ពោលគឺអោយអ្នកតំណាងស្រស់ៗតែម្ដង ដែលនេះក៏ជារង្វាន់លើកទឹកចិត្ត ក្រៅពីប្រាក់ចំណេញ។

លោក ឡាយ លីហួ និង លោកស្រី ឡៃ ស៊ូយៀក អគ្គនាយក អគ្គនាយិកា ក្រុមហ៊ុន H.Y Global Brand: Miss Sunflower Brand បញ្ជាក់ថា ក្រៅពីរថយន្តចំនួន៣ រថយន្តជាច្រើនគ្រឿងទៀត ក៏កំពុងត្រៀមប្រគល់ជូនអ្នកតំណាងឆ្នើមៗផ្សេងទៀតផងដែរ ដើម្បីលើកទឹកចិត្តអោយអ្នកតំណាង ដែលពូកែបំបែកទីផ្សារ និង រកកូនក្រុមខាងក្រោម អោយកាន់តែមានទឹកចិត្ត។

គួរបញ្ជាក់ផងដែរថា អ្នកតំណាងចែកចាយដែលទទួលបានរង្វាន់រថយន្ត ចំនួន២ កាលពីលើកមុន គឺ អ្នកស្រី ស៊ុត ឌីណា ជាតំណាងស្ដុកធំនៅតំបន់វេងស្រេង ទទួលបានរថយន្ត Ford F-150 Raptor ឆ្នាំ២០១៩ មួយគ្រឿង និង អ្នកស្រី Ah Neth ដែលជាតំណាងស្តុកធំម្នាក់ទៀតរបស់ក្រុមហ៊ុន ទទួលបានរថយន្តម៉ាក Toyota Land Cruiser មួយគ្រឿង។

លោកស្រី ឡៃ ស៊ូយៀក អគ្គនាយិកា ក្រុមហ៊ុន H.Y Global Brand Miss Sunflower បានលើកឡើងថា នេះមិនមែនជារង្វាន់ធំលើកទី១ទេ ដែលក្រុមហ៊ុនផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកតំណាងឆ្នើមៗ កន្លងមកក៏មានជាហូរហែរដែរ ក្រៅពីប្រាក់ចំណេញ។

LEAVE A REPLY

Please enter your comment!
Please enter your name here