ក្នុងពេលនេះ ការប្រឡងកម្មវិធីខាងលើកំពុងតែទទួលបាន ប្រជាប្រិយភាពទាំងស្រុងហើយសម្រាប់ បងប្អូនអ្នកគាំទ្រនៅកម្ពុជា។ម្ល៉ោះហើយការប្រកួតមួយជំនាន់ៗ ត្រូវបានរង់ចាំតាមដាន ទស្សនាខ្ពស់ថាតើ នារីឆ្លាតវ័យរបស់កម្ពុជា ណាទៀតដែលអាចធ្វើអោយគេពុះកញ្ជោល មានការចាប់ចិត្តទាក់ទាញបាន។យើងសូមណែនាំ បណ្តាឈ្មោះអ្នកដែលជា បវរកញ្ញា មានប្រវត្តិប្រឡងហើយឈ្នះមកុដ ជាតួឯក។

កញ្ញា នូ ទឹមស្រីនាថ ជាជ័យលាភី Khmer Supermodel ប៉ុន្តែកញ្ញាត្រូវបានជ្រើសតាំងតំណាងកម្ពុជាចូលរួមប្រកួត Miss Grand International 2014 នៅប្រទេសថៃព្រមទាំងឈ្នះពានបវរកញ្ញាដែលមានប្រជាប្រិយភាពជាងគេតាមរយៈការវូត(Miss Popular Vote).។

ស្រីស្អាត ប៉ុលសេង វិថាវី ជាជ័យលាភី Miss Grand Cambodia 2015 កញ្ញាបានតំណាងកម្ពុជាចូលរួមប្រកួត MGI នៅប្រទេសថៃ🇹🇭 ។

ហេង ចន្ថា ជាជ័យលាភី Miss Grand Cambodia 2016 បានអវត្តមានការប្រកួតនៅ សហរដ្ឋអាមេរិក។ លុះក្រោយមកក៍ បានវិវត្តន៍ខ្លួនជា តារាសម្តែងអោយផលិតកម្មមួយចំនួន រហូតជាប់ឈ្មោះថាជាតារាសម្តែងដ៍ពូកែនាពេលបច្ចុប្បន្ននេះ។

ខ្លឹម ស្រីគា ជាជ័យលាភី Miss Grand Cambodia 2017 កញ្ញាបានតំណាងកម្ពុជាចូលរួមប្រកួត MGI នៅប្រទេសវៀតណាម ព្រមទាំងឈ្នះពាន Grand Pageant Choice Award ។ ស្រីគា ក៍ បានក្លាយជាតារាសម្តែង ម្នាក់ដែលមានសមត្ថភាពគួរអោយចាប់អារម្មណ៍។ នាងបានបែកសាច់ឡើងធាត់ ហើយក៍ព្យាយាមសម្រក ដោយកាន់តែមានទីផ្សារម្តងទៀត។

ឌី លីកា ជាជ័យលាភី Miss Grand Cambodia 2018 កញ្ញាបានតំណាងកម្ពុជាចូលរួមប្រកួត MGI នៅប្រទេសភូមា(មីយ៉ាន់ម៉ា) ព្រមទាំងឈ្នះពាន Grand Pageant Choice Award .។ ឌី លីកាបានផ្តោតការងារ រកសុីតាមអន ឡាញដោយលក់ផលិតោលឃូសុី។ នាងហាក់ទាក់ទើការសម្តែង ដោយមិនទាន់ហក់ចូលក្រៅពី ចង់ពង្រឹងមុខរបរអោយដើរ។

កញ្ញាតូចច្រឡឹង ដេត ស្រីនាឌ ជាជ័យលាភី Miss Grand Cambodia 2019 បានអវត្តមានការប្រកួតនៅប្រទេស វេណេហ្សុយអេឡា។ បវរកញ្ញារូបនេះ ត្រូវបានច្បាមការងារថត សំអាងការ ថតផ្សាយផលិតផល និងថតស្បតផ្សេងៗជាហូរហែរ។

លីវ ជីលី ជា Miss Grand Cambodia 2020 បានចូលរួមប្រកួត MGI នៅប្រទេស ដែលជាស្រ្តីដំបូងបានសាងប្រវត្តិសាស្រ្តជូនកម្ពុជាចូលដល់ TOP20 ចុងក្រោយនិងឈ្នះពាន Grand Pageant Choice Award ។ នាងជាបវរកញ្ញាដំបូងគេ ដែលបានឆ្លងចូលថប២០ បានសាងភាពភ្ញាក់ផ្អើលទាំងស្មានមិនដល់ ព្រោះនាងគ្រាន់តែជាតំណែងលំដាប់រងទី៣ ប៉ុណ្ណោះ។

តើនរណានឹងក្លាយជាបវរកញ្ញាជំនាន់ទី៨ នៃគ្រួសារ Miss Grand Cambodia ?
«Miss Grand Cambodia🇰🇭ស្រស់សោភា ពោពេញដោយឧត្តមភាព»។

LEAVE A REPLY

Please enter your comment!
Please enter your name here