មើលមិនចង់ស្គាល់! លោកស្រី រៃ សុភា អគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស សុភា ស្គីនឃែរ៍ ចាយសម្រស់នៅក្រៅប្រទេសថែមទាំងពោលពាក្យថា…

0

ទើបតែបញ្ចប់ដំណើរកម្សាន្តនៅក្នុងប្រទេសវៀតណាមសោះ ស្រាប់តែលោកស្រី រៃ សុភា អគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្រស់ សុភា ស្គីនឃែរ៍ ដែលគេនិយមហៅថា ផាកប៊ូមខ្មែរ ប្រកាសគម្រោងដើរលេងទៅកាន់ទឹកដីអាមេរិកទៀតហើយ ខណៈដែលរយៈពេលចុងក្រោយគេចាប់អារម្មណ៍ថា លោកស្រីក៏ឧស្សាហ៍លេចមុខលម្ហែរកាយនៅផ្ឬះចម្ការជាមួយស្វាមី ដោយមិនសូវសកម្មនឹងការងាររកប្រាក់ដកឃ្លាមិនរួចដូចមុន។ លោកស្រីក៏បានបង្ហោះសារយ៉ាងចាក់ដោតថា «ឆ្លៀតដើរលេងខ្លះ ទាន់មានកម្លាំង ខំរកយូរហើយរកក្តីសុខអោយខ្លួនឯងខ្លះ ខ្លាចមិនបានចាយលុយទុកអោយអ្នកដ៏ទៃចាយជំនួស»។ លោកស្រីក៏ប្រកាសពីគម្រោងចេញទៅកម្សាន្តនៅលើទឹកដីសហរដ្ឋអាមេរិកក្នុងប៉ុន្មានថ្ងៃខាងមុខជាមួយស្វាមី ដែលលោកស្រីប្រកាសថាគឺជាដំណើរដើរកម្សាន្តដើម្បីលម្ហែរកាយផងដែរ។ លោកស្រីថា ធ្វើការរាល់ថ្ងៃមិនខុសពីដាក់សម្ពាធខ្លួនឯងលើសកម្រិតនោះទេ ដូច្នេះហើយទើបលោកស្រី ដាក់គម្រោងដើរលេងជាបន្តបន្ទាប់ ដើម្បីបំពេញន័យអោយជីវិត បន្ទាប់ពីចំណាយពេលស្ទើរគ្មានម៉ោងសម្រាកដើម្បីរកលុយ។ លោកស្រីត្រូវគេឃើញដឹកនាំបុគ្គលិកឆ្នើមដើរលេងនៅព្រំដែនវៀតណាម ជាប់ព្រំដែនចិន អស់ជាច្រើនថ្ងៃ ដោយមិនមែនទៅលម្ហែរតែឯងឡើយ។ យ៉ាងណាមិញ លោកស្រីថា បើទោះជាខ្លួនដាក់គម្រោងដើរលេងឆ្ងាយៗជាបន្តបន្ទាប់ តែអាជីវកម្មគ្រប់សាខារបស់លោកស្រី គឺមិនប៉ះពាល់ឡើយ ដោយសារតែមានអ្នកជំនាញមើលខុសត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here