កាន់តែផ្ទុះការគាំទ្រ នឹងម្ចាស់សាច់ចង្កាក់ ប្រេន HBF ក្រោយចែកមុខរបរអោយ តារា Tik Tok សៀវឡុងនី

0

លោកឧកញ៉ាវ័យក្មេង លោក ថុង គឹមហួន ដែលជាម្ចាស់ប្រេនសាច់ចង្កាក់ HBF បានធ្វើអោយលាន់មាត់មិនតិចឡើយ បន្ទាប់លោកចំណាយពេលចុះទៅ Surprise អ្នកស្រី សៀវឡុងនី ដែលជាអ្នកលក់ការ៉េមដ៏ល្បីនៅក្នុងបណ្ដាញសង្គម និង បានចុះទៅចែកមុខរបរថ្មីប្រគល់ជូនដល់លោកស្រីផង ដែលធ្វើអោយអ្នកស្រី និង អ្នកបានដឹងពីទឹកចិត្តដ៏កម្រមួយនោះ លាន់មាត់។ លោកឧកញ៉ាថា រំភើបនឹងការតស៊ូរបស់អ្នកស្រី សៀវឡុងនី ហើយចង់លើកទឹកចិត្តអ្នកស្រី អោយកាន់តែមានឱកាសរកចំណូលអោយបានច្រើន ទើបលោកសម្រេចចិត្តចុះទៅជួបដោយផ្ទាល់ ដោយឧបតម្ភទូរលក់សាច់អាំងមួយគ្រឿង និង សាច់ចង្កាក់ចំនួន500ចង្កាក់ ដែលមិនខុសពីចែកមុខរបរ និង ដើមទុនអោយអ្នកស្រី បានរកលុយ ដោយមិនបាច់ប្រើដើមទុន។ លោកឧកញ៉ា បញ្ជាក់ថាក្រោយពីឃើញអ្នកស្រីលក់ការ៉េមយ៉ាងលំបាក ស្របពេលដែលលោកឧកញ៉ា ក៏បានឃើញឃ្លីបមួយដែលអ្នកស្រីបានច្នៃធុងការ៉េម ជាទូរលក់សាច់អាំងផង ទើបលោកសម្រេចចិត្តចែករំលែកមុខរបរនេះអោយតែម្ដង។ ទាំងទូរ និង សម្ភារៈ ដែលលោកឧកញ៉ាប្រគល់ជូននេះ គឺមានតម្លៃប្រមាណជា៤ពាន់ដុល្លារ ដោយមិនទាន់រាប់បញ្ចូលសាច់ចង្កាក់ចំនួន៥រយចង្កាក់ ដែលបានផ្ដល់អោយបន្ថែមនោះផង។ នេះជាការផ្ដល់អោយនូវ ប្រេនឆាយរបស់ខ្លួន ដែលមានទឹកប្រាក់ក្បែរៗ៥ពាន់ដុល្លារតែម្ដង ហើយបន្ទាប់ពីប្រគល់ជូនមុខរបរនេះ គឺអ្នកស្រី សៀវឡុងនី គ្រាន់តែកុម្ម៉ង់សាច់ចង្កាក់គ្រប់ប្រភេទពីក្រុមហ៊ុនរបស់លោកឧកញ៉ា នោះគឺមានន័យថា អ្នកស្រីនឹងមានមុខរបរមួយដែលនឹងលែងលំបាកដូចមុនហើយ។ ការបរិច្ចាគរបសលោកឧកញ៉ា ថុង គឹមហួន កំពុងក្លាយជាប្រធានបទនៅលើបណ្ដាញសង្គមយ៉ាងខ្លាំង ហើយមុខរបរដែលលោកឧកញ៉ាផ្ដល់ជូននេះ ក៏ចាត់ទុកថាគឺជាការជួយសង្គ្រោះដល់ស្ត្រីក្រីក្រម្នាក់ដែលតស៊ូចិញ្ចឹមជីវិតដោយការលក់ការ៉េម ហើយគ្មានលទ្ធភាពផ្លាស់ប្ដូរមុខរបររបស់ខ្លួន អោយមានឱកាសផងដែរ។

អ្នកស្រី សៀវ ឡុងនី បញ្ជាក់ថា កន្លងមកអ្នកស្រី និង គ្រួសារក៏ពឹងមួយផ្នែកនឹងជំនួយជាថវិកា និង ជាសម្ភារៈជាហូរហែរពីសប្បុរសជនផងដែរ ប៉ុន្តែជំនួយលើកនេះ របស់លោកឧកញ៉ា គឺជំនួយដែលមិនអាចកាត់ថ្លៃបាន ព្រោះបានផ្ដល់នូវមុខរបរដ៏ល្អមួយ ដែលអាចអោយអ្នកស្រី មើលឃើញពីពន្លឺជីវិត ។ ជំនួយជាមុខមុខរបរនេះ ក៏ជាអ្វីដែលអ្នកស្រីតែងតែនឹកស្រម៉ៃជារហូតមកដែរ ដោយអ្នកស្រីបានអះអាងថា ក្រោយបានមុខរបរថ្មី អ្នកស្រីនឹងប្រឹងអោយអស់ពីលទ្ធភាពក្នុងការកែប្រែវាសនារបស់ខ្លួន ដោយមិនធ្វើអោយលោកឧកញ៉ា ដែលបានផ្ដល់ឱកាសអោយខ្លួនអស់សង្ឃឹមនោះទេ។



LEAVE A REPLY

Please enter your comment!
Please enter your name here