កុល ដាវី កាន់តែទទួលបានចំណេះដឹងពីបទពិសោធន៍ ចិញ្ចឹមកូនលើកដំបូង

0

រហូតមកទល់ពេលនេះ អ្នកនាង កុល ដាវី និងលោក សុខ រក្សា បានក្លាយជាមាតាបិតា មើលថែទាំកូនស្រី បានប៉ុន្មានខែមកហើយ។ ឆ្លងផុតពេលវេលានេះ អ្នកនាងដាវី បានស្គាល់រសជាតិ ថែទាំកូនតូចក្នុងនាមជាម្តាយ ហើយវាក៏ជា បច្ច័យបន្ថែមទៀតក្នុងការទទួលយកកូនទី២នាឱកាសណាមួយ។

អ្នកនាង ដាវី ចាប់តាំងពី មានកូនតូចមក ក្រៅពីបន្តការមើលថែ ក៏អ្នកនាង មិនចោលឱកាស លក់នៅលើអន ឡាញ ជាចំណូលសំខាន់។ អ្នកនាង នៅតែបង្ហាញមុខ ក្នុងនាមជា តារាលក់នៅតាមអនឡាញ។ មិនដឹងជាពេលណា តារានិយមថតសម្តែងតួឆ្នាស់រូបនេះ វិលមករក ការសម្តែងវិញនោះទេ។ យ៉ាងណាអ្នកនាង ធ្លាប់បញ្ជាក់ប្រាប់អ្នកគាំទ្រ ថាអ្នកនាង មិនចោលការសម្តែងឡើយ បើកូនកាន់តែធំជាងនេះ នឹងមករកវិថីចាស់។

ទទួលបានកូនដំបូង អ្នកនាងអាច ដឹងរាក់ជ្រៅ ហើយអ្នកនាង ប្រហែលជាច្នៃឱកាសនោះ ធ្វើជាមេរៀនសម្រាប់ទុក មើលកូនទី២។ បើទោះជាយ៉ាងណា កូនទី២ កុល ដាវី នៅមិនទាន់ហ៊ានសន្និដ្ឋានថា បែបណាព្រោះវ័យក៍ច្រើន ។ បើមានកូន១ទៀតរិតតែរីករាយ ហើយមើលថែអោយល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here