កាលពីព្រឹកថ្ងៃទ ៩ កញ្ញា ឆ្នាំ២០២០ នាសណ្ឋាគារកាំបូឌីយ៉ាណា សមាគមសហគ្រិនស្ត្រីកម្ពុជា បានធ្វើការណែនាំរៀបចំអោយដឹងអំពីសៀវភៅគោលនយោបាយ សៀវភៅស។ សៀវភៅស នេះ មានចំណងជើងថា «ការលើកកម្ពស់ការទទួល បានការអប់រំ និងព័ត៌មាន សហគ្រិនស្ត្រីក្នុងប្រទេសកម្ពុជា»។

ព្រឹត្តិការណ៍នេះ ប្រកាសបើកដោយ ប្រធានសមាគមសហគ្រិន ស្ត្រីកម្ពុជា លោកជំទាវ អេង លីគង់ និងសម្របសម្រួលដោយ ប្រធានគណកម្មការ ផ្នែកព័ត៌មាន និងទំនាក់ទំនងសាធារណៈ អ្នកស្រី លឹម វីរីយ៉ា។ នាឱកាសនោះ ក៏មានការអញ្ជើញពីមន្ត្រីជាន់ខ្ពស់ ក្រសួងកិច្ចការនារី លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច។ កម្មវិធីនេះ មានច្របាច់បញ្ចូលនូវកម្មវិធីចុះ អនុស្សារណៈ យោគយល់គ្នា ក្នុងកិច្ចគាំពារមួយ រវាងស្ថាបនិក ផ្សារអេឡិចត្រូនិច ឃ្មុំ។ ដែលជាសមាជិកសកម្មរបស់ សមាគមផ្ទាល់។ គោលដៅដើម្បីពង្រឹង និងពង្រីកបណ្តាញទីផ្សារ ផលិតផលក្នុងស្រុកទាំងតូចល្អិត តូចនិងមធ្យម របស់ស្ត្រីសហគ្រិនកម្ពុជា។

ម្យ៉ាងដើម្បី ជម្រុញភាពអង់អាចដល់ស្ត្រី អោយដល់ចំនុចខ្ពស់បំផុត តាមរយៈបំណិនប្រើប្រាស់កម្មវិធីរិតតែច្រើនទាក់ទងក្នុងរបត់បច្ចេកវិទ្យាសម័យថ្មី។ នេះជាការនាំអោយស្ត្រីកម្ពុជា បានរៀនសូត្រ បានរិតតែច្រើនទាក់ទង ចំណេះដឹង ឌីជីថល ការផ្សព្វផ្សាយជម្រុញផលិតផលក្នុងស្រុក។លើសពីនេះ ក៍បង្ហាញព័ត៌មាន ទាក់ទង និងឧបសគ្គធំៗ របស់ស្ត្រីជាអ្នករកសុី គ្រប់លំដាប់ថ្នាក់ ដើម្បី ទទួល បានការសិក្សាបទពិសោធន៍។ ទោះយ៉ាង ណាការស្ទាបស្ទង់ មតិ បានស្វែងរកឃើញនូចចំនុចខ្លះដូចជា ៖ ខ្វះជំនាញ អាជីវកម្ម គ្មានបទពិសោធន៍ ដើម្បីដោះស្រាយពេល អាជីវកម្មជួបបញ្ហា។ ខ្វះសមត្ថភាពផលិតអោយបាន តាមតម្រូវការ ភាពជាអ្នកដឹកនាំ និងជំនាញ អន្តរបុគ្គល។ ខ្វះជំនាញកត់ត្រាហិរញ្ញវត្ថុុ ដែលជាឧបសគ្គក្នុងការចូលទៅយកឥណទានផ្សេងៗ។

សមាគមសហគ្រិនស្ត្រីកម្ពុជាបាន បង្រួបបង្រួមគ្នាឡើងដោយស្ត្រី ជាអ្នកដឹកនាំអាជីវកម្ម ជាច្រើនរូបនិងជាអ្នកកំពុង មានឥទ្ឋិពលថ្មីបំផុតនិង រីកចម្រើន ជឿនលឿនបំផុត ទាំងក្នុងផ្នែកជម្រុញអោយមាន មនុស្ស មានការងារធ្វើ ក៏ដូចជាជួយវិស័យសេដ្ឋកិច្ចជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here