ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ម្ចាស់ក្រុមហ៊ុនគ្រួសារធម្មជាតិH.B (អេចប៊ី) វត្តមាន ឧកញ៉ា ស៊ឹម ស៊ីដា និងលោកជំទាវ នួន សម្បត្តិ ប្រេនសោភាវតី ថ្មីៗនេះបានអញ្ចើញចុះពញ្ញាក់អារម្មណ៍ដល់តំណាងផ្ទាល់ធំតូច គ្រប់ទីកន្លែង ចែករង្វាន់លុយសុទ្ធផ្ទាល់ៗ និង ផ្តល់ឱកាសដល់តំណាងថ្មី ចាស់ ដែលចង់រកស៊ីជាមួយក្រុមហ៊ុន ។

អ្វីដែលកាន់តែរំភើបនោះគឺ យោងតាមផេកផ្លូវការរបស់ក្រុមហ៊ុនបានលើកឡើងថា អាណិតស្រលាញ់ ចូលចិត្តក្មួយៗសំដែងបានល្អ ជាពិសេសក្មួយស្រីតូចជាងគេមានវ័យទើបតែជាងបួនឆ្នាំតែពូកែសម្តីចាក់ទឹកមិនលិច វោហាសព្ទ័ដូចមនុស្សធំអីចឹង មើលពេលណាសើចពេលនោះនៅក្នុងផេក Narin-ក្រមុំខេត្តកំពត ដែលទទួលបានការឧបត្ថមគាំទ្រដោយក្រុមហ៊ុន គ្រួសារធម្មជាតិ H.B(អេចប៊ី) និងប្រេនសោភាវតី ។


មិនតែប៉ុណ្នោះអ្នកស្រីក៏បានផ្ដល់ជាកាដូរលើកទឹកចិត្តដល់ក្មេងស្រី ណារិន ដោយទិញនូវកង់អាគុយថ្មីសន្លាងមួយគ្រឿងជូនដល់ក្មេងស្រីរូបនេះបន្ទាប់ពីទទួលដំណឹងថាក្មេងតូចស្រឡាញ់ និង ចង់បាន។ នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ម្ចាស់ប្រេន សោភាវតី និង ស្វាមី ដែលបានយកចិត្តទុកដាក់ចំពោះតំណាង និង អ្នកប្រូម៉ូត ជាពិសេសចំពោះសមត្ថភាពលើសវ័យចេះលេងបណ្ដាញសង្គមឱ្យមានប្រយោជន៍ ដែលអាចទាញចំណូលជួយដល់គ្រួសារបានទាំងវ័យក្មេងគួរឱ្យកោតសរសើរទើបជម្រុញទឹកចិត្តឱ្យម្ចាស់ប្រេនធ្វើរឿងនេះភ្លាមៗមិនចាំស្អែក។

គួរបញ្ជាក់ផងដែរថា តំបូងៗក្រុមហ៊ុនសាកស្បងការងារតែ ២-៣ខែប៉ុណ្ណោះ តាមប្រសាសន៍ឧកញ៉ាម្ចាស់ក្រុមហ៊ុនលោកថា និងបន្តផ្តងការងារកុងត្រាអោយប្អូនគឺជាឆ្នាំតែម្តង លើសពីនេះបន្ថែមទៀត ក្រុមហ៊ុនបានផ្តល់ការផ្សងសំណាង កោសសន្លឹកឆ្នោតពីប្រេន សោភាវតីនិងប៉ាអយ ដែលមានរង្វាន់ស្រាប់ កោសឈ្នះ កោសឈ្នះស្រែកហូរគ្រប់គ្នា ខ្លះត្រូវ 10មុឺន ខ្លះត្រូវបាន 1លាន 4លាន ស្រែកហ៊ោរទាំងក្រុមការងារក្មួយ សាច់ជាតិក្មួយៗ ត្រូវរង្វាន់បាន លុយសុទ្ធ សរុបជាង20នាក់។ មិនតែប៉ុណ្នោះ ក្រុមហ៊ុនក៏នឹងបន្តផ្តល់ឱកាស និង បន្តយកចិត្តទុកដាក់ចុះជួបផ្ទាល់ៗទាំងតំណាង និង អ្នកផ្សព្វផ្សាយឱ្យក្រុមហ៊ុនគ្រួសារធម្មជាតិH.B ( អេចប៊ី ) រួមទាំងក្រុមហ៊ុន ប្រេនសោភាវតី ។

សូមរង់ចាំតាមដានទាំងអស់គ្នាថាតើខេត្តបន្ទាប់ ជាខេត្តណា តំណាងបន្ទាប់ជាអ្នកណា ដែលទទួលបានរង្វាន់ប្រាក់លានពីក្រុមហ៊ុន។ ហើយសម្រាប់តំណាងថ្មីៗ ដែលចង់រកស៊ីជាមួយក្រុមហ៊ុន អាចទំនាក់ទំនងមកក្រុមហ៊ុន ឬ ឆាតចូលផេក ( សោភាវតី សម្រស់ខ្មែរប្រេន) ដើម្បីទទួលបានកញ្ចប់ពិសេស មកមុនបានមុន ចំនួនមានកំណត់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here