កាលពីរសៀលថ្ងៃទី 16 ខែ តុលា ឆ្នាំ 2024 មុននេះ កូនខ្មែរដែលជាជាងផាត់មុខមួយរូប ដែលត្រូវបានគេទទួលស្គាល់អំពីស្នាដៃតុបតែងមុខជូនសុទ្ធតែលំដាប់តារា Model និង តារាសម្ដែងលោក សឿ ធា ហៅ Sothea Make Up បានធ្វើឱ្យប្រជាជនខ្មែរ និង អ្នកប្រឡូកក្នុងវិស័យសាឡន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានក្លាយទៅជាម្ចាស់ពានរង្វាន់លេខ1 នៅក្នុងកម្មវិធី ប្រកួត ម៉ូតសក់ តុបតែងមុខ និង​ សម្រស់អាសុីប៉ាសុីហ្វិក ( The 28th Asia Pacific Hair, Make-up and Beauty Olympics 2024)  ដែលជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិធំមួយដែលធ្វើឡើងក្នុងរយៈពេល18ឆ្នាំមានម្ដង ហើយក្នុងនោះប្រទេសកម្ពុជារបស់យើងក៏បានក្លាយជាម្ចាស់ផ្ទះផងដែរនៅក្នុងការប្រកួតលើកទី28នេះ។

ជារឿងមួយគួរឱ្យសាទរ និង កោតសរសើរអំពីសមត្ថភាពរបស់ជាងផាត់មុខ Sothea Make Up ដែលបានវិវត្តិខ្លួនពីជាងផាត់មុខធម្មតាមកក្លាយជាបេក្ខភាពតំណាងប្រទេសកម្ពុជាទាំងមូល ជាពិសេសបានបញ្ចេញស្នាដៃនៅលើឆាកអន្តរជាតិឱ្យគណកម្មការដែលមានវិជ្ជាជីវៈខាងផ្នែក Make Up និង ជំនាញខាងសម្រស់ធ្វើការដាក់ពិន្ទុយ៉ាងសុក្រិត និង យកចិត្តទុកដាក់ជាទីបំផុត។

ការប្រកួតនេះផងដែរត្រូវបានចូលរួមពីសំណាក់ជាងផាត់មុខល្បីៗមកពីបណ្ដាប្រទេសរហូតដល់ទៅ 18 ប្រទេស ដោុការប្រកួតមានរហូតទៅដល់ 8វិញ្ញាសា ហើយក្នុងនោះកម្ពុជារបស់យើងទទួលបាននូវចំណាត់ថ្នាក់លេខ 1 លើវិញ្ញាសា ការតុបតែងមុខបែបកូនក្រមុំ ដោយទទួលបានទឹកប្រាក់សុទ្ធ 600$ ក្នុងចំណោមអ្នកផាត់មុខដែលមានជំនាញ និង ល្បីៗដែលចូលរួមប្រកួតទាំង 18ប្រទេស។

មិនន្តែប៉ុណ្ណោះលោក Sothea Make Up ក៏ទទួលបាននូវពានរង្វាន់ធំមួយទៀតនោះគឺ ពានមូឌែលស្អាត ដែលមានរង្វាន់លើកទឹកទឹកចិត្តចំនួន 1000$ ហើយពានរង្វាន់ដ៏ពិសេសនេះផងដែរគឺត្រូវបានគណៈកម្មការនៅក្នុងកម្មវិធីទាំងមូលធ្វើការបោះឆ្នោតជ្រើសរើសភ្លាមៗតែម្ដងក្នុងចំណោមអ្នកទទួលបានលេខ1ដូចគ្នានៅគ្រប់វិញ្ញាសា អ្វីដែលកាន់តែពិសេសទៀតនោះលោកក៏ពានរង្វាន់លើកទឹកចិត្តចំនួន2ធំៗបន្ថែមទៀតគួរឱ្យសរសើរ។

LEAVE A REPLY

Please enter your comment!
Please enter your name here