ថ្វីបើមានបញ្ហាចម្រូងចម្រាស់រវៀងម្ចាស់ស្ថាប័ន MGI និង ថ្នាក់ដឹកនាំ MGC រហូតធ្វើឱ្យកញ្ញា ប៊ី សុធារី បោះបង់ការប្រកួតភ្លាមៗមិនទៅបន្តលើឆាកអន្តរជាតិ តែគេសង្កេតឃើញថា បវរកញ្ញារូបនេះហាក់ទទួលបានការកោតសរសើរ និង អាណិតស្រឡាញ់ពីសំណាក់មហាជនពេញផ្ទៃប្រទេស។ មិនតែប៉ុណ្ណោះ ប៊ី សុធារី ក៏ទទទួលបានឱកាសការងារកាន់តែច្រើនជាងមុនសុទ្ធតែជាតំណែងធំៗគួរឱ្យកត់សម្គាល់ផ្ទួនៗគ្នាតែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះកញ្ញា ប៊ី សុធារី ត្រូវបានក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលមានលោកស្រី នួន សុន្ទរី ជាអគ្គនាយិកា បានប្រកាស និង ធ្វើពិធីតែងតាំងយ៉ាងធំដុំឱ្យកញ្ញាក្លាយជា ទូតសុឆ្ឆន្ទៈ ផ្លូវការនៃផលិតផលកាហ្វេរពពុះ Coffee H- Cappuccino ដែលជាផលិតផលដ៏ល្បី និង លក់ដាច់នៅលើទីផ្សាកម្ពុជា។

នៅក្នុងពិធីតែងតាំងនេះផងដែរ ត្រូវបានធ្វើឡើងនៅឯអាគារ ស្រីអូន Tower នៅលើផ្លូវ271 ដែលមានការចូលរួមពីសំណាក់តារាល្បីៗ និង ក្រុមអ្នកបង្កើតមាតិកាល្បីៗជាច្រើនរូបបានទៅចូលរួមអបអរសាទរដើម្បីធ្វើជាសក្ខីភាព។

បន្ទាប់ពីករប្រកាសតែងតាំងរួចកញ្ញាក៏នឹងមានត្រៀមរៀបចំនូវសកម្មភាពជាច្រើនដើម្បីចញលរួមផ្សព្វផ្សាយក្នុងនាមជា BA ដ៏មានសក្ដានុពលនៃក្រុមហ៊ុន សម្រស់ធម្មជាតិផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here