យោងតាមការបង្ហោះ គម្រោងលក់ផ្ទះ និង ដីលម្ហែកាយ ដ៏មានសក្កានុពលនៅជើងភ្នំគូលែន ដែលមានឈ្មោះថា ពៅបូភ័ក្ត្រគូលែន ហូម នឹងរៀបចំដំណើរទស្សនកិច្ច និង រៀបចំបោះតង់ធំមួយ នាចុងខែតុលានេះ ដោយនឹងមានម្ចាស់ជំនួញ និង អ្នកចង់ទៅឃើញដោយផ្ទាល់នូវគម្រោងមួយនេះជាច្រើនចូលរួម។

លោកស្រី វិន ច័ន្ទបូភ័ក្ត្រ ម្ចាស់គម្រោងពៅបូភ័ក្ត្រគូលែនហូម ដ៏ល្បីនៅខេត្តសៀមរាប បានអះអាងថា នៅថ្ងៃទី១៩ និង ទី២០ តុលា ក្នុងឆ្នាំ២០២៤នេះ លោកស្រីនឹងដឹកនាំម្ចាស់ជំនួញជាច្រើន ដែលភាគច្រើនគឺជាសមាជិករបស់ BNI ដើម្បីអោយទៅសម្រាកលម្ហែកាយនៅក្នុងគ្រោងលក់ដីលម្ហែកាយរបស់ខ្លួន ដើម្បីអោយម្ចាស់ជំនួញទាំងនោះ កាន់តែស្គាល់ពីសក្កានុពលរបស់គម្រោង។ លោកស្រីថា គម្រោងនេះ ក៏នឹងមានពិធីជប់លៀង និង ការសម្រាកលម្ហែកាយ ក្នុងតង់ និង ក្នុងផ្ទះលម្ហែ ដែលភ្ញៀវសាងសង់រួច ដើម្បីអោយអ្នកទៅចូលរួម បានឃើញពីបរិយាកាសដ៏លម្អ នៅជើងភ្នំគូលែន។

នេះគឺគម្រោងដឹកនាំអ្នកជំនួញ ធ្វើ Tour និង បោះតង់នៅក្នុងគម្រោងជាទ្រង់ទ្រាយធំ បន្ទាប់ពីមួយរយៈមុន គម្រោងនេះក៏បានដឹកនាំអ្នកជំនួញ ដែលមានការចូលរួមដោយលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ក្រុមការងារផ្ទះតារា ដែលកាន់តែធ្វើអោយគ្រោងដីលម្ហែកាយនេះ ផ្ទុះការចាប់អារម្មណ៍។ លោកស្រីថា ពៅបូភ័ក្ត្រគូលែនហូម មិនគ្រាន់តែជាគម្រោងលក់ដីលម្ហែកាយ ជាប់ជើងភ្នំគូលែនតែប៉ុណ្ណោះទេ តែក៏ត្រូវបានអភិវឌ្ឍន៍ជារីស៊ត ជាសួនកម្សាន្ត ជាអាងហែលទឹក ជាកន្លែងបោះតង់ និង ជាផ្ទះស្នាក់នៅសម្រាប់ទទួលអ្នកទេសចរណ៍ ដែលអាចអោយអ្នកទៅទទួលបទពិសោធន៍ដោយផ្ទាល់ អាចថតរូបលេង និង បង្កើតអនុស្សាវរីយ៍ដ៏ល្អផងដែរ។

ដូច្នេះហើយ ទើបនាពេលចុងក្រោយ គម្រោងទាំងមូលទទួលបានអ្នកចាប់អារម្មណ៍ទៅសម្រាកលម្ហែ និង ទៅបោះតង់ច្រើន ជាពិសេសតារាៗ ដែលចង់បានបរិយាកាសដើម្បីថតរូបបង្ហោះ។ លោកស្រីក៏ប្រកាសអោយអ្នកដែលចង់បានដី ឬ ចង់បានផ្ទះលម្ហែនៅក្នុងគម្រោង អាចទៅចូលរួមសប្បាយៗ និង សម្រាកកម្សាន្ត នាថ្ងៃដឹកនាំធួរទស្សនកិច្ច ថ្ងៃទី១៩ និង ទី២០ តុលានេះផងដែរ ដើម្បីបានទៅឃើញសក្កានុពលរបស់គម្រោងដោយផ្ទាល់។ ព័ត៌មានបន្ថែម អាចទំនាក់ទំនងបានតាមផេក Pov Bopheak Kulen Home ឬ តាមរយៈតេលេក្រាម 089 25 36 36 ដើម្បីទទួលបានតម្លៃពិសេស ហើយចំប្លង់ ដែលអាចទស្សនាភ្នំគូលែនបានស្អាត។

LEAVE A REPLY

Please enter your comment!
Please enter your name here