ឆឹម សក្កដា បង្ហើបរឿងចូលរោងការឆ្នាំ 2022

0

ចម្ងល់បានកើតឡើងនូវ ពេលគេមើលឃើញថាពន្លឺស្នេហានៃដំណើរចូលដល់សំពះផ្ទឹមរបស់ ឆឹម សក្កដា និងពេជ្រសោភាកាន់តែយូរអង្វែងមិនអាចឃើញបាន។ ពួកគេនៅតែប្រឹងការពារថាមិនមែនជារឿងប្រឌិតហើយការឬមិនទាន់ការរង់ចាំពេលវេលាជាអ្នកកំណត់។ហត់នឿយបកស្រាយឆឹម សក្កដា បានបង្ហាញតម្រុយជាថ្មីថាខ្លួនពិតជារៀបការ ជាមួយពេជ្រ សោភា នៅឆ្នាំ២០២២។

តារាចម្រៀងថោន លោកឆឹម សក្កដា បានប្រាប់ ថា លោកមានគម្រោងចង់រៀបការជាមួយពេជ្រ សោភា នៅឆ្នាំ២០២២ ខាងមុខនេះហើយ។ ការចេញមកកំណត់ពេលវេលាជាក់លាក់នៅពេលនេះ ក្រោយពីសក្កដា ធុញទ្រាន់រឿងគេសង្ស័យថា លោកនិងអ្នកមេម៉ាយ សោភា លេងស្នេហា ”ក្លែងក្លាយ” ជាមួយគ្នា ដើម្បីយកភាពល្បីល្បាញ​ និងចង់បំភ័ន្តភ្នែកមហាជន។

តារាសម្តែងលោក ឆឹម សក្កដា និងតារាចម្រៀងចាស់វស្សានាង ពេជ្រ សោភា នឹងកំណត់ពេលវេលាចូលរោងការនាពេលខាងមុខនេះ តាមការចង់បានពីប្រិយមិត្តគាំទ្រ បន្ទាប់ពីអ្នកទាំងពីរត្រូវបានគេមើលឃើញថា បានបង្កើតទំនាក់ទំនងស្នេហាយ៉ាងស្និតស្នាលនៅក្រៅឆាកសម្តែងអស់រយះពេលច្រើនឆ្នាំ។

លោក ឆឹម សក្កដា បានបញ្ជាក់ថា រហូតមកទល់នាពេលនេះលោកអាចមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីរៀបចំពិធីមង្គលការជាមួយ ពេជ្រ សោភា នៅពេលណាក៏បាន ប៉ុន្តែមូលហេតុដែលធ្វើឲ្យនាក់ទាំងពីរមិនទាន់ចូលរោងការនាពេលនេះគឺពួកលោកមានរឿងខ្លះទៀតដែលត្រូវបំពេញមុនចូលរោងការ ខណះពេលរឿងទាំងនោះមានតែលោកនិងសោភា ប៉ុណ្ណោះដែលដឹងច្បាស់ ហើយត្រូវធ្វើយ៉ាងណាដើម្បីបង្កើតសុភមង្គលគ្រួសារ។

LEAVE A REPLY

Please enter your comment!
Please enter your name here