ចម្ងល់បានកើតឡើងនូវ ពេលគេមើលឃើញថាពន្លឺស្នេហានៃដំណើរចូលដល់សំពះផ្ទឹមរបស់ ឆឹម សក្កដា និងពេជ្រសោភាកាន់តែយូរអង្វែងមិនអាចឃើញបាន។ ពួកគេនៅតែប្រឹងការពារថាមិនមែនជារឿងប្រឌិតហើយការឬមិនទាន់ការរង់ចាំពេលវេលាជាអ្នកកំណត់។ហត់នឿយបកស្រាយឆឹម សក្កដា បានបង្ហាញតម្រុយជាថ្មីថាខ្លួនពិតជារៀបការ ជាមួយពេជ្រ សោភា នៅឆ្នាំ២០២២។
តារាចម្រៀងថោន លោកឆឹម សក្កដា បានប្រាប់ ថា លោកមានគម្រោងចង់រៀបការជាមួយពេជ្រ សោភា នៅឆ្នាំ២០២២ ខាងមុខនេះហើយ។ ការចេញមកកំណត់ពេលវេលាជាក់លាក់នៅពេលនេះ ក្រោយពីសក្កដា ធុញទ្រាន់រឿងគេសង្ស័យថា លោកនិងអ្នកមេម៉ាយ សោភា លេងស្នេហា ”ក្លែងក្លាយ” ជាមួយគ្នា ដើម្បីយកភាពល្បីល្បាញ និងចង់បំភ័ន្តភ្នែកមហាជន។
តារាសម្តែងលោក ឆឹម សក្កដា និងតារាចម្រៀងចាស់វស្សានាង ពេជ្រ សោភា នឹងកំណត់ពេលវេលាចូលរោងការនាពេលខាងមុខនេះ តាមការចង់បានពីប្រិយមិត្តគាំទ្រ បន្ទាប់ពីអ្នកទាំងពីរត្រូវបានគេមើលឃើញថា បានបង្កើតទំនាក់ទំនងស្នេហាយ៉ាងស្និតស្នាលនៅក្រៅឆាកសម្តែងអស់រយះពេលច្រើនឆ្នាំ។
លោក ឆឹម សក្កដា បានបញ្ជាក់ថា រហូតមកទល់នាពេលនេះលោកអាចមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីរៀបចំពិធីមង្គលការជាមួយ ពេជ្រ សោភា នៅពេលណាក៏បាន ប៉ុន្តែមូលហេតុដែលធ្វើឲ្យនាក់ទាំងពីរមិនទាន់ចូលរោងការនាពេលនេះគឺពួកលោកមានរឿងខ្លះទៀតដែលត្រូវបំពេញមុនចូលរោងការ ខណះពេលរឿងទាំងនោះមានតែលោកនិងសោភា ប៉ុណ្ណោះដែលដឹងច្បាស់ ហើយត្រូវធ្វើយ៉ាងណាដើម្បីបង្កើតសុភមង្គលគ្រួសារ។








