នៅថ្ងៃទី២៣ ធ្នូ ក្នុងឆ្នាំ២០២២ នេះ កំពូលតារាថៃដ៏ល្បីល្បាញ គឺ Pancake ត្រូវបានគេប្រកាសថា នឹងបង្ហាញនៅកម្ពុជាទៀតហើយ ដោយ Pancake នឹងត្រូវចូលក្លិបកម្សាន្តចំនួន២បណ្ដាក់ម៉ោងគ្នាតែម្ដង ដោយនាងត្រូវបានបណ្ដាក្លិបកម្សាន្តទាំង២នោះ បង្ហោះថា នឹងត្រូវច្រៀងរាំស្វាគមន៍ភ្ញៀវក្នុងក្លិបទាំងពីរទាល់តែចប់ភារកិច្ច ទើបនឹងចាកចេញ ហើយហួសទៅកាន់ប្រទេសថៃវិញ។

យោងតាមការបញ្ជាក់របស់ ក្លិប EDM3 និង Dot Club នៅសែនសុខ ប្រកាសថា តារាថៃល្បីល្បាញគឺ Pancake នឹងបង្ហាញវត្តមាននៅក្នុងក្លិបទាំងពីរនេះ នាយប់ថ្ងៃទី២៣ ធ្នូ ។ នៅមិនទាន់មានការប្រកាសថា តើនាងនឹងទៅច្រៀងក្នុងក្លិបណាមួយមុននោះទេ តែផ្អែកតាមប្រកាសនេះ គឺ Pancake នឹងបង្ហាញខ្លួនក្នុងក្លិបទាំងពីរ ដើម្បីបង្អួតសម្រស់ និង បទចម្រៀងរបស់នាង ខណៈដែលមានការរំពឹងថា នឹងមានអ្នកចង់ឃើញនាងច្រៀងច្រើនណាស់ បានសម្រុកកក់តុក្នុងក្លិបទាំងពីរ ដោយអ្នកខ្លះដែលដឹងពីម៉ោងពេលដែលនាងត្រូវច្រៀងក្នុងក្លិបនីមួយៗ បានទាំងកក់តុទាំងពីកន្លែងផង ដើម្បីបានទស្សនាការសម្ដែងរបស់អ្នកនាងទាំងពីកន្លែង ព្រោះតែ Pancake តែងតែផ្ដល់នូវបរិយាកាសរីករាយ ហើយទស្សនានាងច្រៀងប៉ុន្មានដង ក៏មិនចេះជិនណាយ។

ផ្អែកតាមការបង្ហោះនេះ គឺមានន័យថា សម្រាប់វត្តមានរបស់នាង នៅក្លិប EDM3 គឺជាលើកទីហើយ ដោយការបង្ហាញខ្លួនលើកនេះ ត្រូវបានគេរំពឹងថា នឹងធ្វើអោយក្លិប EDM lll នឹងមានអ្នកទៅកម្សាន្តកុះករច្រើនជាងលើកទី១ផង ដោយសារតែស្ថានភាពនៅក្នុងពេលនេះ គ្មានការរំខានដោយជម្ងឺកូវីត១៩។ អ្នកដែលគាំទ្រនាង ជាពិសេសគឺហ្វេនហ្វេនរបស់នាង បានត្រៀមខ្លួនរួចរាល់អស់ហើយ ខណៈដែលការកក់តុ កាន់តែមានកំណើន។ ក្នុងនោះសម្រាប់ក្លិបកម្សាន្ត Dot Club  ដែលស្ថិតនៅសែនសុខ ក៏រឹតតែនឹងមានអ្នកទៅទស្សនាការសម្ដែងរបស់នាងច្រើនលើសពីការរំពឹងទុកទៅទៀត ដោយសារតែក្លិបមួយនេះ មានបរិយាកាសល្អ និង ធំទូលាយ ហើយស្ថិតនៅចំទីប្រជុំជនអ៊ូអ៊ែ។

ការប្រកាសរបស់ក្លិប EDM lll និង Dot Club កំពុងធ្វើអោយហ្វេនហ្វេនរបស់នាងច្រើនណាស់អន្ទះសារ បន់អោយដល់ថ្ងៃកំណត់ ហើយក៏មានការចាំអ៊ុតផងដែរ ថាPancake មកច្រៀងនៅក្លិបលើកនេះ នឹងមានស្ទីលអ្វី ហើយលេចធ្លោជាងមុនកម្រិតណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here