មកទល់ពេលនេះ ពេជ្រ សោភា កាន់តែទទួលបាននូវ ភាពផ្អែមល្ហែមស្នេហាច្រើនឡើង ជាមួយគូដណ្តឹង លោក ឆឹម សក្កដា ។ ពេលនេះនាង និងតួឯកភាពយន្តលោក សក្កដានៅតែ បន្តដំណើរស្នេហាតាមរយៈភាពស្និតស្នាលដាក់គ្នា។ ក្លាយជាគូដណ្តឹងដូចប្តីប្រពន្ឋ អ្នកតាមដាន នៅតែរំពឹងមើលថាពេលវេលារៀបការ ក្នុងពេលឆាប់ៗមិនអោយផុតក្នុងឆ្នាំ២០២៣ឡើយ នាំជូរផ្អូម។

អ្នកទាំង២ បានក្លាយទៅជាគូដណ្ដឹងរបស់លោកឆឹម សក្កដា រយៈពេលជាង១ខែ ទៅ ហើយ ក្រោយ អ្នក ទាំងពីរព្រមភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ០២២។ សោភាដែលធ្លាក់ខ្លួនមេម៉ាយជិត៦ឆ្នាំនោះនាងត្រូវបានលោកសក្កដា មិនប្រកាន់ជីវិតនាង ធ្លាប់ បែកបាក់ប្ដីនោះទេ ព្រោះបុរសរូបសង្ហាររូបនេះយល់ថា ”កកក៍ បាយមេម៉ាយក៍ស្រី”។ ចំណែកសោភាវិញនាងអត់ក្វល់ពីពាក្យចចាមអារ៉ាមដែលអ្នកនៅ ក្នុងរង្វង់សិល្បៈ មួយចំនួននាំគ្នាខ្សឹបខ្សៀវគ្នាថាលោកសក្កដា គ្មានអារម្មណ៍ស្នេហាស្រ្ដីភេទ ព្រោះ លោកមានមនុស្ស ប្រុសតាមស្រលាញ់ច្រើនជាងស្រ្ដីនោះឡើយ។តាមរយៈការតាំងចិត្តរបស់សោភា និងសក្កដា ចាប់ដៃគ្នានិងមិន ស្ដាប់មាត់ ចាបមាត់ព្រាបនោះ ធ្វើឲ្យគេកាន់តែមើលឃើញ ច្បាស់ថារឿងស្នេ ហា សំខាន់លើមនុស្ស២នាក់ហើយ បើគូស្នេហ៍ តារា១គូនេះនៅតែ ប្រកាន់ ជំហជឿរជាក់លើគ្នា ទៅវិញទៅមកដោយមិនត្រចៀកសស្ដាប់អ្នកឲ្យយោបល់នោះគេជឿរថាមង្គលការរបស់សោភា-សក្កដា នៅឆ្នាំ២០២៣ ខាងមុខនេះនឹងគ្មានឧបស័ក្កឡើយ។

ពេជ្រ សោភា តារាដែលជ្រើសស្នេហ៍ជាអ្នកសិល្បៈដូចគ្នាហើយ បានប្ដីក្មេង ជាង ខ្លួននោះមានដូចជា អ្នក នាង គង់ សុជាតិ,ខាត់ សុឃីម និងប៉ាច គីមមួយជាដើម។គេកត់ សម្គា ល់ ថាក្រោយសោភាជិតក្លាយទៅជាភរិយាស្របច្បាប់របស់លោកសក្កដានេះដែរ រយៈពេលចុងក្រោយនេះសោភា ច្រើនតែនាំអនាគតស្វាមីទៅរកលុយសិល្បៈរួមគ្នា ។

LEAVE A REPLY

Please enter your comment!
Please enter your name here