នៅទីបំផុត អ្នកនាង ចាន់ កែវនិមល និងស្វាមី ព្រមទាំងកូនស្រីធំ បានឃើញមុខមាត់កូនប្រុសពៅ ជាផ្លូវការហើយ បន្ទាប់ពីរង់ចាំអស់ជាង៩ខែ។ អ្នកនាង បានសម្រាលកូននៅថ្ងៃទី២០ ធ្នូ ឆ្នាំ២០២២ វេលាចុងឆ្នាំហើយក៍ជា ពេលវេលាល្អ ក្នុងរដូវកាលដាច់ឆ្នាំដែល បានសមាជិកថ្មីមករស់នៅ បង្កើនសេចក្តីសុខគ្រួសារបន្ថែម។
គេចាំថា ពពោះ ប្រុសពៅច្រើនខែមែន តែអ្នកនាង និមល នៅតែតស៊ូ ទៅបំពេញការងារ ជាអ្នកនិយាយតាមកម្មវិធី នានា នៅមង្គលការ តាមក្រុមហ៊ុន និងនៅតាម ឆាកតន្ត្រីហង្សមាស។ បញ្ជាក់ថា ទីផ្សារការងារ របស់អ្នកនាងនៅតែពេញនិយមជួរមុខដដែល។ លេចធ្លោជាច្រើនឆ្នាំ ដោយសារតែអ្នកនាង មានទេពកោសល្យល្អ វាងវៃ ពេលដំណើរការកម្មវិធីនានា មិនពិបាកពន្យល់។ អំឡុងពេលពពោះ អ្នកនាងបានកម្លាំងចិត្តពីប្តី មើលថែថ្នមចិត្តជាប្រចាំ អោយសុខភាពល្អ និងនាំដើរកម្សាន្តតាមទីកន្លែងផ្សេងៗ មិនអោយខ្វល់ចិត្តអ្វីទាំងអស់។
ក្រោយពេលសម្រាលបានកូនប្រុស ដោយជោគជ័យ ចាន់ កែវនិមល បានបង្ហោះសារថា «កំណើតកូនប្រុសពោរពេញដោយសេចក្តីស្រឡាញ់»ឯបងប្អូនមិត្តភក្តិដែលបាន ដឹងរឿងល្អនេះ នាំគ្នាចូលរួមខមមិននិង ជូនពរគ្រប់គ្នាអោយមានសេចក្តីសុខ តទៅទៀត។