មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុន HK7 Beautycare បានធ្វើឱ្យរញ្ជួយពេញស្រុកខ្មែរដោយក្រុមហ៊ុនគ្រឿងសម្អាងម៉ាកល្បី និង ត្រូវបានគេដឹងថាមានអគ្គនាយិកាស្រស់សោភា ឆ្លាតវៃ លោកស្រី អ៉ឹម សុគន្ធា បានរៀបចំពិធី ជប់លៀងបំណាច់ឆ្នាំ និងចុះ MOU រវៀងកំពូលតារាសម្ដែងអ្នកនាង Pancake នៃរាជាណាចក្រថៃ ព្រមទាំងតែងតាំងBA 3រូបផ្សេងទៀតប្រចាំប្រទេសកម្ពុជាក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ព្រះនាងតូច នរោត្តម ជេនណា ជាទូតសុឆ្ឆនៈកិត្តិយសប្រចាំឱ្យផលិតផលប្រចាំក្រុមហ៊ុន HK7, វត្តមានកំពូលតារាសម្ដែងឆ្នើមអ្នកនាង លី ម៉ារីណា និង តារាសម្ដែងស្រីស្អាត ហ្វាហ្វា ក្នុងកិច្ចកុងត្រាបន្តថ្មីឆ្នាំ2023បន្តទៅមុខនេះ។

កាលពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2022 មុននេះក្រុមហ៊ុន HK7 Co.,Ltd បានប្រារព្វពិធី ជប់លៀងបំណាច់ឆ្នាំ និង ចុះMOU រវៀងក្រុមហ៊ុន ជាមួយតារាខ្មែរ-ថៃ។ ក្នុងនោះកំពូលតារាថៃអ្នកនាង Pancake ត្រូវបានគេដឹងរួចមកហើយថាអ្នកនាងត្រូវបានក្លាយជា BA ពេញសិទ្ធិរបស់ក្រុមហ៊ុន HK7 តំណាងឱ្យផលិតផល Crystal Collagen ដែលកំពុងមានឈ្មោះបោះសម្លេងមិនថាក្នុងស្រុក និងក្រៅស្រុក ហើយក៏ផ្ទុះការគាំទ្រខ្លាំងមិនធម្មតាថ្វីបើផលិតផលថ្មីនេះទើបតែចេញចរាចរណ៍មិនទាន់បានមួយឆ្នាំនៅឡើយ។

ចំពោះព្រះនាងតូច នរោត្តម ជេនណា ក៏បានក្លាយជាទូតសុឆ្ឆនៈកិត្តិយសប្រចាំឱ្យផលិតផលថែរក្សាសម្រស់ពោលគឺគ្រីមកាពារកម្ដៅថ្ងៃសាកសមបំផុតសម្រាប់គ្រប់វ័យរបស់ក្រុមហ៊ុន HK7 ដែលព្រះនាងផ្ទាល់ក៏បានប្រើប្រាស់ និងទទួលបានលទ្ធផលជាទីគាប់ព្រះទ័យផងដែរ។

ដោយឡែកតារាជើងចាស់អ្នកនាង លី ម៉ារីណា ក៏បានជាប់ចិត្តប្រើប្រាស់ជាមួយនឹងផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុន HK7 ដូចគ្នា ហើយរូបអ្នកនាងទៀតសោតក៏យ្រូវបានក្រុមហ៊ុនបន្តផ្ដល់សិទ្ធិជាទូតសុឆ្ឆនៈតំណាងឱ្យផលិតផលនៅក្នុងក្រុមហ៊ុន យោងតាមរូបសម្រស់ដ៏ស្រស់ប្រិមប្រិយ សាច់ចាំមិនងាយចាស់របស់អ្នកនាងស្ទើរតែក្មេង18ឆ្នាំសុំចាញ់។ ក្រឡេកមកមើលតារាសម្ដែងសាច់សខ្ចី ហ្វាហ្វា ក៏ត្រូវបានអគ្គនាយិការក្រុមហ៊ុនHK7 តែងតាំងឱ្យក្លាយជាBA ប្រចាំឱ្យផលិតផលកាហ្វេរសម្រករាង សាកសមជាមួយនឹងរូបរាងដ៏ស្រឡូន និង ភ័យកំពុងពេញថែរក្សាសម្រស់របស់កញ្ញា ក៏ដូចជាការថែរក្សារាង្គឱ្យមើលទៅសមសួនតាមអាយុផងដែរ។

ទាំងនេះគឺជារឿងមួយដ៏គួរឱ្យសរសើរចំពោះអ្នកស្រី អ៉ឹម សុគន្ធា នៅក្នុងការធ្វើទីផ្សារមិនថាការប្រម៉ូតផលិតផលអ្នកស្រីតែងតែផ្ដល់អតិភាពដល់តារាសិល្បៈក្នុងស្រុកក្មេងចាស់ដើម្បីគាំទ្រ និង លើកស្ទួយវិស័យសិល្បៈ រហូតឈានដល់ការចុះ MOU ជាមួយនឹងតារាថៃ ដើម្បីឱ្ផលផិតផលក្រុមហ៊ុនលោកស្រីកាន់តែមានទីផ្រទាំងក្នុង និង ក្រៅស្រុក ហើយបានផ្ដល់នូវទំនុកចិត្តខ្ពស់ជូនដល់អតិថិជនផងដែរ។

នៅក្នុងមហាព្រឹត្តិការណ៍ដ៏ធំសម្បើមមិនធ្លាប់មានពីមុនមករបស់ក្រុមហ៊ុន HK7នេះ គេក៏ឃើញវត្តមានតារាសិល្បៈចាស់ថ្មីល្បីៗ រួមទាំងអ្នកជំនួញជួរមុខ និង បុគ្គលអ្នកមានមុខមានមាត់ល្នីៗក្នុងវិស័យអនឡាញជាច្រើនអញ្ជើញជាភ្ញៀវកិត្តិយសញ៉ំាងឱ្យកម្មវិធីទាំងមូលកាន់តែមានភាពគក្រឹកគក្រេងគួរឱ្យកត់សម្គាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here