ការប្រកួតប្រជែងជាច្រើន សប្តាហ៍នៃការប្រឡងចម្រៀង កុមារលំដាប់ពិភពលោក បានចូលមកដល់វគ្គផ្តាច់ព្រត្រ័ហើយ នាយប់ថ្ងៃសៅរ៍ទី២៤ ធ្នូ ឆ្នាំ២០២២ ចុងឆ្នាំ។ ពន្លកកុមារ ដែលមានទឹកដមសំឡេងពិរោះ ចម្រាញ់ចេញយ៉ាងស្វិតស្វាញ៦រូបចុងក្រោយ ក្នុង៣ក្រុមផ្សេងៗគ្នា កំពុងកើតចិត្តអន្ទៈអន្ទែង ចង់ចូលទៅលលើកពានរៀងៗខ្លួនក្រោយពេលឆ្លងកាត់ឧបសគ្គជាច្រើនវគ្គ។
ជាការមើលឃើញ អ្នកទាំង៦រូប ចែកចេញជា៣ ក្រុម មាន ក្រុមហ្សូណូ ឱក សុគន្ឋកញ្ញា និង សុគន្ឋ និសា សុទ្ឋតែមានទឹកដមសំឡេងពិរោះល្អៗ ម្យ៉ាងម្នាក់មួយបែបៗ។ មានអ្នកតាមដានខ្លះពិបាកស្មានដឹងថា ក្នុងចំណោមជើងខ្លាំងទាំង៦រូបនោះ តើអ្នកណាយកឈ្នះសំឡេងផ្ញើសារបានច្រើនជាងគេបានក្លាយជាម្ចាស់ពានរដូវកាលទី៣។ ខ្លះថា ក្រុមហ្សូណូក៍ល្អ កញ្ញាកូនក្រុមក៍មិនអន់ ឯក្រុមតារាចម្រៀងស្រគត់ស្រគំនិសាក៍មិនអាចនិយាយថាអន់បាន។ គេកំពុងតែធ្វើការតាមដានថា តើវិនាទីចុងក្រោយនាយប់ជ្រៅនេះ កុមារកម្ពុជារូបណាក្លាយជាអាយឌល របស់មហាជន ហើយក្លាយជាតារាកុងត្រាថ្មីរបស់ហង្សមាស និងទទួលបានរង្វាន់ច្រើនលើសលុបពីកម្មវិធី។
ទាំងគ្រូបង្វឹកទាំង៣ បានធ្លាបប្រាប់ទស្សនិកជនអោយដឹងថា ចូរបោះឆ្នោតអោយបេក្ខភាពរូបណា ដែលមានទុនសំឡេងពិតហើយចេះបត់បែន ស្ថានការ។ កម្មវិធីផ្តោតសំខាន់លើទឹកដមសំឡេងជាគោល មិនមែនសំដៅលើផ្នែកអាណិតបេក្ខភាពណាមួយឡើយ។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2022/12/postnewscambodia.com-kh71.com-2022-12-24_08-26-29_662779.jpg?resize=599%2C840&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2022/12/postnewscambodia.com-kh71.com-2022-12-24_08-26-34_736821.jpg?resize=696%2C725&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2022/12/postnewscambodia.com-kh71.com-2022-12-24_08-26-39_295010.jpg?resize=596%2C840&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2022/12/postnewscambodia.com-kh71.com-2022-12-24_08-26-42_924639.jpg?resize=603%2C840&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2022/12/postnewscambodia.com-kh71.com-2022-12-24_08-26-46_930666.jpg?resize=593%2C840&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2022/12/postnewscambodia.com-kh71.com-2022-12-24_08-26-50_601843.jpg?resize=696%2C765&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2022/12/postnewscambodia.com-kh71.com-2022-12-24_08-26-55_505293.jpg?resize=562%2C1000&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2022/12/postnewscambodia.com-kh71.com-2022-12-24_08-27-00_225167.jpg?resize=696%2C993&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2022/12/postnewscambodia.com-kh71.com-2022-12-24_08-27-06_825045.jpg?resize=654%2C1000&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2022/12/postnewscambodia.com-kh71.com-2022-12-24_08-27-13_144001.jpg?resize=696%2C993&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2022/12/postnewscambodia.com-kh71.com-2022-12-24_08-27-20_262940.jpg?resize=663%2C1000&ssl=1)