កាលពីព្រឹកថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២២ តារាសិល្បៈជាច្រើន បានរួមគ្នាជាមួយក្រុមហ៊ុន Pich Land ចែកអំណោយជាទ្រង់ទ្រាយធំដល់ប្រជាសហគមន៍ និង ជនជាតិភាគតិច នៅលើទឹកដីខេត្តមណ្ឌលគីរី។ សកម្មភាពចែកស្បៀង ថវិកា និង អាវរងារជូនដល់ពលរដ្ឋជាច្រើនគ្រួសារនេះ ត្រូវបានធ្វើឡើងនៅលើគម្រោងរីស៊តត្រពាំងស្នេហ៍ដាក់ដាំ ដែលជាគម្រោងអភិវឌ្ឍន៍ជាផ្ទះលម្ហែកាយ ដ៏ធំប្រចាំខេត្ត។ សកម្មភាពចែកអំណោយនេះ ត្រូវបានដឹកនាំដោយលោក ម៉ី រតនៈ ម្ចាស់ក្រុមហ៊ុន Pich Land និងជាម្ចាស់គម្រោងត្រពាំងស្នេហ៍ដាក់ដាំ នៅមណ្ឌលគីរី និងមានការចូលរួមដោយសប្បុរសជនមួយចំនួន ដូចជាក្រុមហ៊ុន U-Well ក្រុមស្នាមញញឹម ក្រុមហ៊ុនអង្ករឆាយ វិរៈយុទ្ធ និង តារាសិល្បៈជាច្រើននាក់។ តារាៗដែលបានចូលរួម សុទ្ធតែបានបង្ហាញរីករាយ ហើយក្រៅពីចែករំលែកក្ដីស្រីលាញ់ទាំងនេះ ក្រុមតារាក៏បានច្រៀងរាំ ធ្វើអោយគម្រោងPich Land ផ្ទុះការគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here