ការប្រកួតប្រជែងជាច្រើន សប្តាហ៍នៃការប្រឡងចម្រៀង កុមារលំដាប់ពិភពលោក បានចូលមកដល់វគ្គផ្តាច់ព្រត្រ័ហើយ នាយប់ថ្ងៃសៅរ៍ទី២៤ ធ្នូ ឆ្នាំ២០២២ ចុងឆ្នាំ។ ពន្លកកុមារ ដែលមានទឹកដមសំឡេងពិរោះ ចម្រាញ់ចេញយ៉ាងស្វិតស្វាញ៦រូបចុងក្រោយ ក្នុង៣ក្រុមផ្សេងៗគ្នា កើតចិត្តអន្ទៈអន្ទែង ចង់ចូលទៅលលើកពានរៀងៗខ្លួនក្រោយពេលឆ្លងកាត់ឧបសគ្គជាច្រើនវគ្គ។ហើយចុងក្រោយបានរកឃើញ ម្ចាស់ពានរដូវកាលទី៣ បានទៅលើកុមារា សារុំ បញ្ញាស័ក្ក មកពីក្រុងភ្នំពេញធ្វើបានល្អឈ្នះពាន ដោយអរឡើងរលីងរលោងទឹកភ្នែក។

អ្នកទាំង៦រូប ចែកចេញជា៣ ក្រុម មាន ក្រុមហ្សូណូ ឱក សុគន្ធកញ្ញា និង សុគន្ធ និសា សុទ្ធតែមានទឹកដមសំឡេងពិរោះល្អៗ ម្យ៉ាងម្នាក់មួយបែបៗ។ សារុំ បញ្ញាស័ក្កមានទឹកដម សំឡេងល្អបត់បែនបាន គ្រប់ស្ថានការនិងអាច ឆក់ចិត្តមិត្តអ្នកស្តាប់អោយចូលចិត្ត និងសរសើរមិនដាច់ពីមាត់។ បញ្ញាស័ក្ក មានសំឡេងខ្ពស់ល្អ ស្រែកបានខ្លាំង។ ការទទួលបានពាននេះមហាជន សុទ្ធតែពេញចិត្ត និងភាគច្រើនសរសើរថាសាកសមទទួលបាន មិនទើសចិត្តនោះទេ។នេះជាមោទនភាពមួយរបស់ លោក ហ្សូណូ ដែលទើបតែទទួលការងារជាគ្រូបង្វឹកជាលើកដំបូង អាចធ្វើអោយសមាជិកក្រុមឈ្នះពានពិតជាមិនធម្មតានិងសំណាងមួយ។

ទាំងគ្រូបង្វឹកទាំង៣ បានធ្លាបប្រាប់ទស្សនិកជនអោយដឹងថា ចូរបោះឆ្នោតអោយបេក្ខភាពរូបណា ដែលមានទុនសំឡេងពិតហើយចេះបត់បែន ស្ថានការ។ កម្មវិធីផ្តោតសំខាន់លើទឹកដមសំឡេងជាគោល មិនមែនសំដៅលើផ្នែកអាណិតបេក្ខភាពណាមួយឡើយ។ ម្ចាស់ពាន រូបនេះ និងក្លាយជាតារារបស់ផលិតកម្មរស្មីហង្សមាស និងថែមទាំងទទួលបានរថយន្តសេរីថ្មី២០២៣១គ្រឿង អមដោយទឹកប្រាក់ជាច្រើន និងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។

LEAVE A REPLY

Please enter your comment!
Please enter your name here