កម្មវិធីជំនួប តារាក្នុងភាពយន្តភាគថ្មី របស់ភិអិនអិន រឿង «លួចស្នេហ៍គូដណ្តឹង» កំពុងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនរវាង លោកខាត់ វៃហាំង និងកញ្ញាសុីន យូប៊ីន ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបផ្សេងទៀត ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២២ នាផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉លរាជធានីភ្នំពេញ។

ក្នុងជំនួបនោះដែរហ្វេនៗជាច្រើន មានឱកាសបានជួបអាយដល ទាំង២ដួងរបស់ខ្លួន និងលេងហ្គេមសប្បាយៗដែលឈ្នះនូវកាដូពីភីអិនអិនដោយផ្ទាល់។កំពូលតារាទាំង២ដួង ក៏បានបង្ហាញការចាប់អារម្មណ៍ក្នុងការសម្តែងរឿង «លួចស្នេហ៍គូដណ្តឹង» ដោយភាពយន្តនេះទើបតែចាប់ផ្តើមចាក់បញ្ចាំងកាលពីខែ វិច្ឆិកា កន្លងទៅនេះដែលជាចំណងដៃ សម្រាប់ទស្សនិកជននាដំណាច់ឆ្នាំ២០២២។ កម្រិតនៃការគាំទ្រគឺមិនធម្មតា សម្រាប់ភាពយន្តភាគថ្មី របស់ភីអិនអិន ដែលទើបតែចាប់ផ្តើមចាក់បញ្ចាំងជិត១ខែ ប៉ុណ្ណោះ ដោយសារតែភាពយន្តនេះ មានភាពសម្បូរបែបទាំងភាពកំប្លុកកំប្លែង ស្នេហា មនោសញ្ចេតនា បង្ហាញពីតថភាពសង្គម ធម្មជាតិ ជនបទ និងសម្តែងដោយតារាល្បីៗពោរពេញដោយសមត្ថភាពជាច្រើនដួង។

ស្របពេលជាមួយគ្នានេះដែរ តារាភាពយន្ត លោកវៃហាំង បានលើកបង្ហាញពីកម្មវិធីថ្មីសន្លាង«សាកថ្មជីវិត» ដែលលោកបានសហការណ៍ជាមួយភីអិនអិន និងក្រសួងទេសចរណ៍។នេះជាកម្មវិធីបង្ហាញពីកន្លែង ទេសចរណ៍ធម្មជាតិ ប្រាសាទបុរាណ និងទីកន្លែងជាច្រើនទៀតនៅកម្ពុជាដែលទស្សនិកជន មិនទាន់ស្គាល់ឬស្គាល់រួចមកហើយ ដែលតារាប្រុសរូបនេះ ជាអ្នកផលិត និងជាអ្នកដឹកនាំកម្មវិធីព្រមទាំងជាមគ្គុទេសក៏ក្នុងកម្មវិធីនេះផងដែរ។ កម្មវិធីនេះបង្ហាញជូនដើមឆ្នាំក្រោយ២០២៣ខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here