កាលពីយប់មិញនេះ Amanda Miss Universe Thailand 2020ដែលជាមិត្ដចាស់ប្រកួតក្នុងជំនាន់ជាមួយគ្នាបានធ្វេីការAdd Story ជូនពរកញ្ញា Manita Hang _ហង្សម៉ានីតា Miss Universe Cambodia 2022 ថែមទៀតផង ។នេះបានហៅថាមិត្ដចាស់របស់គេមែន ទោះបីជាធ្លាប់ប្រកួតជាមួយគ្នាយូរយ៉ាងណាក៏នៅតែនឹកឃេីញគ្នាដែរ។អ្វីដែលគេសង្ឃឹមគឺជឿមុតមាំថា ហង្ស ម៉ានីតា នឹងក្តាប់តំណែងពិសេសណាមួយ អោយបានលេចធ្លោក្រោយហ្វឹកហាត់ពីគ្រូជំនាញៗ។

ម៉ានីតា បានហោះទៅអាមេរិកហើយកាលពីព្រឹកថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២២ ដោយមានការទទួលស្វាគមន៍ពីហ្វេនៗច្រើនលើសលុប កកកុញមុខព្រលាន។ អ្វីដែលគេមើលឃើញនាង ហាក់មានការឆក់អារម្មណ៍ខ្លាំងពីមហាជន ព្រោះនាងត្រូវបានចាត់ទុកថា ជាបវរកញ្ញា មានទេពកោសល្យ និងសមត្ថភាពល្អហើយអាចជាប់តំណែងណាមួយ មួយជើងនេះ។


ឆ្នាំនេះកូនពៅ មានបងៗទាំង 4ជំនាន់នៃ Miss Universe Cambodia ចាំទៅជួយផ្ដល់កម្លាំងចិត្ដដល់USAសង្ឃឹមថាហង្សម៉ានីតា នឹងបំបែកប្រវត្តិសាស្រ្តជាលេីកដំបូងជូនកម្ពុជាជាលេីឆាកMiss Universe 2022 ។នាងទទួលបានការហ្វឹកហាត់ខ្លាំងណាស់ពីគ្រូជំនាញៗ រាប់តាំងពីប្រទេសហ្វីលីពីន ឥណ្ឌា និងការជួយលើកទឹកចិត្តខ្លាំងពីថៅកែហាងពេជ្រ លោក ចិន សំណាងក៍ដុតដៃជើងខ្លាំងណាស់ដែរ ព្រោះជឿជាក់នាង និងសមត្ថភាពរបស់តួឯកនេះផងដែរ។

ហង្ស ម៉ានីតា ជាម្ចាស់មកុដជ័យលាភីMiss Universe Cambodia 2022 ឆ្នាំ២០២២ ។បេក្ខភាពរូបនេះសាកសមខ្លាំងក្នុងការគ្រងតំណែងដ៍អស្ចារ្យនេះព្រោះនាងមានរូបសម្រស់ស្រស់ស្អាត ចំណេះដឹងក៍ខ្ពស់ ហើយអាចនិយាយភាសារបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់តែម្ដង ហេតុនេះហើយការចេញទៅប្រកួតនៅអាមេរិកនាពាក់កណ្ដាលខែមករាឆ្នាំ២០២៣ ខាងមុខនេះមហាជនជឿរជាក់ថានាងនឹងធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើល។បងៗទាំង៤ ដែល មាន រឿន ណាត សំណាង អេលីណា រ៉េតត សារីតា ងិន ម៉ារ៉ាឌី បានចូលរួមពិតជាជម្រុញអោយរៀមប្អូនមានកម្លាំងចិត្តដើម្បីយកភាពលេចធ្លោជូនមាតុភូមិ។

LEAVE A REPLY

Please enter your comment!
Please enter your name here