នៅទីបំផុត តារាសម្ដែង អាង សុជាតា ហៅឈូឈូ បានទៅទទួលយកអាហារូបករណ៍ ដែលសាកលវិទ្យាល័យអន្តរជាតិ IU បានផ្ដល់អោយតាមរយៈស្ថាបនិកគ្រួសារតារាកម្ពុជា ជាផ្លូវការហើយ ដោយនាង និង ម្ដាយបានទៅទទូលដោយផ្ទាល់ កាលពីថ្ងៃទី២ មករា ឆ្នាំ២០២៣ ដើម្បីបំពេញបែបបទ និង បានចូលរៀនពេញសិទ្ធិ ក្រោយពីពន្យាពេលចុះឈ្មោះទទួលយកអាហារូបករណ៍នេះ អស់ប៉ុន្មានថ្ងៃ។

យ៉ាងណាក៏ដោយ អាង សុជាតា នៅមិនទាន់បានប្រកាសអោយដឹងពីមុខវិជ្ជាដែលនាងជ្រើសយកនៅឡើយទេ ដោយនាង ចង់អោយហ្វេនហ្វេន Surprise ថាតើនាងនឹងរៀនមុខវិជ្ជាអ្វីក្រោយប្រលងជាប់បាក់ឌុប និទ្ទេស D។ នាង និង ម្ដាយ ក៏បានទទួលការសំណេះសំណាលយ៉ាងកក់ក្ដៅ ក្រោមវត្តមានថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដោយមានឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន និង ជាសាកលវិទ្យាធិការរងរបស់សាកលវិទ្យាល័យអន្តរជាតិ IU។ នាង ក៏ចាត់ទុកថា គឺជាសិល្បការិនីមួយរូប ដែលទទួលឱកាសដ៏កម្រមួយនេះ ក្រោយពីបានបញ្ចប់ថ្នាក់បាក់ឌុបផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here