ក្នុងពិធីបើកសម្ពោធគម្រោងថ្មី នៅតំបន់ត្រៃត្រយឹង ខេត្តកំពង់ស្ពឺ ដែលមានឈ្មោះថា គម្រោងដីឡូតិ៍ ផ្ទះលម្ហែកាយ សុក្រឹត លែន ឆាយ វិរៈយុទ្ធ ត្រូវគេឃើញមានការចូលរួមយ៉ាងអធឹកអធមពីភ្ញៀវកិត្តិយស។ នេះជាគម្រោងមួយថ្មីរបស់កំពូលតារាចម្រៀង លោក ឆាយ វិរៈយុទ្ធ ក្នុងវិស័យអចលនទ្រព្យ ដោយមានម្ចាស់ភាគហ៊ុនធំៗជាដៃគូចំនួន៣រូបទៀត សហការ។ នៅក្នុងពិធីនេះ ក៏បានផ្ដល់ឱកាសយ៉ាងពិសេសជូនដល់អតិថិជនផងដែរ ដោយតម្រូវអោយកក់បិទឡូតិ៍ត្រឹមតែ១លានរៀល និង ទទួលបានឱកាសរំលោះសុទ្ធរហូតដល់១០០ភាគរយ ដោយមិនគិតការប្រាក់ និង ទទួលបានរង្វាន់ភ្លាមៗដូចជាអង្ករសុខភាពឆាយ វិរៈយុទ្ធ និង រង្វាន់ជាច្រើនទៀត ហើយសម្រាប់អ្នកបង់ផ្ដាច់ ក្រៅពីរង្វាន់លើកទឹកចិត្តខាងលើ ក៏ទទួលបានការបញ្ចុះតម្លៃរហូតដល់១ពាន់ដុល្លារផងដែរ។
តារាចម្រៀង លោក ឆាយ វិរៈយុទ្ធ បានអះអាងថា នេះគឺជាគម្រោងមួយថ្មី ដែលលោក និង ដៃគូសហការបានវិនិយោគបន្តរួមគ្នា បន្ទាប់ពីគម្រោងមុនៗទទួលជោគជ័យ មិននឹកស្មាន។ ក្នុងគម្រោងនេះលោករឹតតែរំពឹងខ្ពស់ថានឹងទទួលជោគជ័យខ្លាំង ស្របពេលដែលទីតាំងនេះ ក៏ស្ថិតក្នុងតំតតបន់សក្កានុពលខ្លាំង ជិតមាត់ច្រកចូលតំបន់គីរីរម្យ ហើយនៅជាប់នឹងផ្លូវជាតិលេខ៤។
លោក នង បូរ៉ា ម្ចាស់គម្រោង សុក្រឹត លែន ឆាយ វិរៈយុទ្ធ បានលើកឡើងថា ក្នុងចំណោមគម្រោងទាំងអស់ ដែលលោក និង ដៃគូសហការ រួមគ្នាជាមួយលោកឆាយ វិរៈយុទ្ធ នេះគឺជាគម្រោងដែលមានសក្កាពលខ្លាំង ដោយសារតែនៅជាប់ផ្លូវជាតិលេខ៤ ហើយនៅក្បែរច្រកចូលគីរីរម្យ ដែលជាទីប្រជុំធំមួយ។ ជាក់ស្ដែងគម្រោងមួយនេះ គ្រាន់តែឈូសឆាយផ្លូវ ដាក់លូ និង បង្គោលភ្លើងមិនទាន់រួចរាល់ផង គឺមានអ្នកកក់យកអស់ជិត១០០ឡូតិ៍ គិតត្រឹមថ្ងៃបើកសម្ពោធលក់។ គម្រោងនេះ ក៏ល្អទាំងទីតាំង និង តម្លៃផងដែរ ដោយលោក និង ក្រុមហ៊ុនដាក់តម្លៃត្រឹមតែជាង៨០០០ដុល្លារប៉ណ្ណោះ ទើបគម្រោងមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ស្របគ្នាដែលគម្រោងនេះ ក៏មាន លោក ឆាយ វិរៈយុទ្ឌ ដែលជាកំពូលតារាចម្រៀង ដែលមានហ្វេនៗគាំទ្រ និង ជាតារាដែលមានទំនុកចិត្តស្រាប់។