កាលពីរសៀលថ្ងៃទី 03 ខែមករា ឆ្នាំ2023 មុននេះតារាកំប្លែងរបស់ក្រុមយក្សភ្លោះកញ្ញា យ៉េយ៉េ បានរៀបចំធ្វើពិធីបុណ្យបញ្ច័យបួនជូនដល់លោកឪពុក និង ឧទ្ទិសកុសល្យជូនដល់អ្នកម្ដាយដែលបានចែកឋានទៅ នៅក្នុងបរិវេណវត្ត នន្ទ មុនី ស្ទឹងមានជ័យ ក្រោមវត្តមានភ្ញៀវកិត្តិយសដែលជាមិត្តសិល្បករ និង បងប្អូនសាច់ញាតិជិតស្និទប្រមាណជាង40តុ។

កញ្ញា យ៉េយ៉េ បានបញ្ជាក់ថា ខួបកំណើតរបស់ខ្លួនឆ្នាំនេះ គឺចង់បំពេញក្ដីស្រម៉ៃរបស់ខ្លួនបន្តិចបន្តួចដោយរៀបចំធ្វើពិធីបុណ្យ ចម្រើនព្រះជន្ម ជូនលោកឪពុកដែលធ្លាក់ខ្លួនឈឺពិការក្នុងវ័យ 83ឆ្នាំ អោយគាត់ឃើញនិងទទួលបានផ្ទាល់នូវបុណ្យដែលកូនៗបានមូលមតិគ្នាធ្វើឡើងជូនលោកអ្នកមានគុណទាន់គាត់នៅអាចទទួលដឹង ជៀសវាងស្ដាយក្រោយ និង មិនសូម្បីអាចធ្វើបុណ្យសងគុណដូចអ្នកម្ដាយរបស់កញ្ញាដែលបានចែកឋានទៅ ដោយសារមមាញឹកក្នុងការរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសាររហូតគ្មានពេលវេលាគ្រប់គ្រាន់មើលថែរអ្នកមានគុណ។

ខាងក្រោមនេះជាទិដ្ឋភាពនៅក្នុងកម្មវិធីបុណ្យបច្ច័យបួនដែលកញ្ញា យ៉េយ៉េ និងក្រុមគ្រួសារបានរៀបចំឡើងយ៉ាងអធឹកអធម៖

LEAVE A REPLY

Please enter your comment!
Please enter your name here