តារាចម្រៀងហង្សមាសនិងជាអ្នកលេងម៉ូដសាក់លោកថុល សុភិទិ ដែលត្រូវគេ ស្គាល់ ថាជាកូនមន្រ្ដីធំ ផ្កាយ២នោះលោកច្រើនតែនិយាយបែបត្រង់ៗ រហូតមានពាក្យពេជ្រន៍ខ្លះត្រូវ បានគេចាត់ទុកថា មិនសមរម្យឬមិន សាកសមជា”តារា”ទៀតផង។តាំងពីភិទិ ល្បីក្រោយ ច្រៀង Cover បទ”មិនអាចឃាត់ទេ”មកគេកត់សម្គាល់ថា រយៈ ពេល ខ្លីនេសោះអ្នកចម្រៀងរូបនេះបានធ្វើ ឲ្យភ្លាត់ស្នៀតដល់ទៅ២ដងក្នុងនោះគឺកាលពីខែ មុននៅលើឆាកតន្រ្ដី ដែលមានFan ជាច្រើននៅចំពោះមុខលោកបានលេងសើចទៅកាន់មិត្តរួមអាជីពគឺលោកស៊ឹម ច័ន្ទពន្លឺដោយ និយាយ ថាតារារូបនេះស្រលាញ់ប្រុសធ្វើឲ្យលោកពន្លឺស្រឡាំងកាំងតែម្ដងព្រោះដាក់ចំៗពេក។
យ៉ាងណាគេកត់សម្គាល់ថានៅមានសកម្មភាពមួយចំនួនទៀតដែលគេឃើញថុល សុ ភិទិ មើលទៅហាក់ នៅមិន ទាន់ត្រៀមខ្លួនក្នុងការធ្វើជាតារាល្បីឡើយ ក្នុងនោះដូចជា ការ បង្ហា ញភាពស្និតស្នេហ៍ជាមួយនាងពេជ្រ សូលីកា ខ្លាំងពេកមុនពេលប្រលងចម្រៀង Cambo dian Idol វគ្គផ្ដាច់ព្រ័ត្រ ធ្វើឲ្យរបូតពានដោយលោកម៉ៃ សុគន្ធ ថាពី តួ ឯក ក្លាយទៅជាតួរងខណៈ ដែលថ្មីៗ នេះលោកភិទិក៍កាន់តែបញ្ចេញភាពផ្អែមល្ហែមស្នេហ៍ជាមួយអ្នកមេម៉ាយ សាច់ សាច់សខ្ចីម្នាក់ទៀតគឺនាងឡុងម៉ានីន ផងដែរ រហូតមានការលើកឡើងថាតារាលេងម៉ូដសាក់រូបនេះស្វាក់ តែ អ្នកមេម៉ាយទៀតផង។ប៉ុន្ដែអ្នកមេម៉ាយដែលទុកចិត្តភិទិ គឺសុទ្ធតែជាមេម៉ាយ ដែល មានសម្រស់មិនចាញ់ ក្រមុំ ឡើយហេតុនេះហើយបានជាធ្វើឲ្យកូនលោកផ្កាយ២ មើល រំ លងក្រមុំៗបែបនេះ។
សុភិទិទោះជាខកខានលើកពានCambodian Idol រដូវកាលទី៤ក្ដី ប៉ុន្ដែលោកនៅតែក្លាយជាតារាហង្សមាសហើយពេលនេះក្លាយជាដៃគូថ្មីរបស់នាងពេជ្រ សូ លីកា ទៀតផង។ជុំវិញការនិយាយ មិនសូវប្រ យ័ត្ នរបស់ភិទិ នេះអ្នកជំនាញសិល្បៈលើកឡើងថាទាល់តែតារារូបនេះមានទីប្រឹក្សារផ្ទាល់ខ្លួនទើបមិនអាច ភ្លាត់ស្នៀតជាលើកទី៣៕