កាលពីថ្ងៃទី5 ខែមករា ឆ្នាំ២០២៣ មុននេះតារាសម្តែង កញ្ញា ពៅ លីដា បានរៀបចំពិធីបុណ្យចម្រើនព្រះជន្ន ឬ បុណ្យកត្តញូ ជូនដល់អ្នកមានគុណយ៉ាងអធឹកអធម នៅគេហដ្ឋានរបស់កញ្ញាស្ថិតនៅក្នុងបុរី ជីពម៉ុង ផ្លូវជាសុផារ៉ា ពិធីនេះគេក៏ឃើញមានវត្តមាន សិល្បករសិលកបការនីល្បីៗជាច្រើនចូលជាភ្ញៀវកិត្តយសផងដែរ។

កញ្ញា ពៅ លីដា  បានរៀបរាប់ថា កម្មវិធីបុណ្យបច្ច័យបួន និង ចម្រើនព្រះជន្មមួយនេះនាងចង់ធ្វើជូនដល់អ្នកមានគុណយូណាស់ហើយតែដោយសារតែពេលវាលាមិនអំណោយផលសម្រាប់កញ្ញាទើបចេះតែលើកម្តងហើយម្តងទៀត។នាងបន្តទៀតថាឆ្នាំ2023នេះកញ្ញាបានសម្រេចគោលបំណងធំហើយដោយគិតត្រឹមកន្លះខែតែប៉ុណ្ណោះក្នុងការរៀបចំកម្មវិធីបុណ្យយ៉ាងប្រណិតមួយនេះ។

នាងថាការរៀបចំកម្មពិធីបុណ្យបច្ច័យបួន និង ចម្រើនព្រះជន្មនេះគឺចង់ធ្វើបុណ្យអោយអ្នកម្ដាយរបស់នាង សប្បាយចិត្ត ទើបគ្រួសារកញ្ញាឯកភាពគ្នាធ្វើបុណ្យនេះឡើង។ នៅក្នុងកម្មវពិធីបុណ្យនេះកញ្ញា ពៅ លីដា បានលើកឡើងពីប្រវត្តកំសត់ និង អនុស្សាវរីយជាច្រើនជាមួយអ្នកម្តាយទាំងទឹកភ្នែក ថាភាពជោគជ័យរុញអោយនាងមានបានដូចសព្វថ្ងៃនេះគឺដោយសារតែអ្នកម្តាយនៅចាំជួយពីក្រោយខ្នងរហូត។ ដោយសារតែហេតុផលនេះទើបធ្វើអោយកញ្ញាសម្រេចចិត្តធ្វើពិធីបុណ្យធំមួយលើកមុខលើកមាត់ជូនដល់អ្នកម្តាយ និង ឧទ្ទិសកុសល្យជូនដល់ញាតិការដែលបានចែកឋានទៅលោកខាងមុខផង។

ពិធីបុណ្យ បច្ច័យបួន និង ចម្រើនព្រះជន្មនេះកញ្ញាក៏បានចេញមុខអញ្ជើញភ្ញៀវ និង តារាសិល្បៈជាច្រើនតុ អោយមកចូលរួមដោយផ្ទាល់ផងដែរ ដើម្បីអោយពិធីទាំងមូលមានភាពអឹកអធឹក។ កញ្ញាថា សប្បាយចិត្ត នៅពេលបងប្អូនលោកឯកភាពគ្នាធ្វើបុណ្យជូនដល់អ្នកមានគុណ ហើយធ្វើអោយអ្នកម្ដាយរបស់នាងមានស្នាមញញឹម ក្នុងពេលដែលអ្នកម្តាយនៅមានសុខភាពរឹងមាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here