សួស វីហ្សា បាន ស្បើយពីជំងឺ ឈឺបំពង់ការច្រើនខ្លះហើយ បន្ទាប់ពីសម្ងំព្យាបាលអស់ជាច្រើនខែ តាមការ ណែនាំពីក្រុមគ្រូពេទ្យថៃ។ នាងបានធ្វើអោយគេភ្ញាក់ផ្អើល នៅពេលឡើងឆាកតន្ត្រីហង្សមាស ឱកាសឆ្លងឆ្នាំ ប្រកបដោយទឹកមុខរីករាយ ក្នុងពេលជំងឺស្បើយមកវិញ ។


សួស វីសា ក្រោយចុះពីឆាកតន្រ្ដីកាលពីថ្ងៃទី១ខែមករា ឆ្នាំ២០២៣នៅមុខវត្ត បទុម វតីនាងបណ្ដើរ ប្ដីនិង ដឹកដៃកូនស្រីហោះទៅ ប្រទេសសាំងហ្គាពួរដើម្បី ឆ្លងឆ្នាំ សាកល២០២២ ឈានចូល២០២៣ ដែលនេះ ជាការរឹត ចំណងស្នេហាឲ្យ កាន់តែរឹងមាំថែមទៀត ក្រោយពួក គេ ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ជាង៣ឆ្នាំនិង ទទួល បាន កូនស្រី១អាយុជាង២ឆ្នាំ ។ការឡើង ឆាកតន្រ្ដីដូចមុន និងហោះទៅលំហែកាយ៉ានៅ បរទេស ជាបន្ដបន្ទាប់របស់វីសា នាពេលនេះ បញ្ជាក់ថាសា្ថនភាពសុខភាពនាងដែល ឈឺបំពង់កជិត២ឆ្នាំកន្លងមកនោះ ពេលនេះបានប្រ សើរជាង មុនច្រើនហើយ ក្រោយនាងទៅជួបពេទ្យថៃចុងក្រោយកាលពីថ្ងៃទី១៥ វិច្ឆិកាព្រោះបើនៅតែធ្វើទុក្ខដូចមុនច្បាស់ ជានាងមិន អាចឡើងច្រៀងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយ និងចេញទៅក្រៅប្រទេសដោយរីក រាយដូច ជានៅ ពេលនេះបានឡើយ។

វីសា ក៏ដូចជាតារាមានស្វាមីនិងកូនផ្សេងៗទៀតដែរ ពោលគឺ នាង មិនសូវលេចធ្លោ ក្នុងអាជីពចម្រៀងដូចកាលនៅលីវនោះទេ ប៉ុន្ដែតាមកម្រិតជីវភាពរបស់វីសា នាពេលនេះនាងនិង ស្វាមីមិនពឹងទាំង ស្រុងលើអាជីពសិល្បៈឡើយ។គេចាំមើលថាតើវីសា បានជាសះស្បើយពីជំងឺរលាកបំពង់កកម្រិតធ្ងន់នឹងអាច ប្រកបអាជីពចាស់បានដូចដើមបានដែរទេ ខណៈដែលពេទ្យថៃធ្លាប់ព្រមាននាងថាបើមិនទាន់ជាហាមដាច់ខាត ក្នុងការប្រើ សម្លេង ។ ប៉ុន្ដែវីសា មិនអាចពន្យាពេលតទៅទៀតបាននោះឡើយ ព្រោះថាការបាត់មុខពីឆាកតន្រ្ដី ជិត២ឆ្នាំកន្លងមកធ្វើឲ្យនាងប្រឈមធ្លាក់កូដខ្លាំងមិនធ្លាប់មានក្នុងអាជីព៕

LEAVE A REPLY

Please enter your comment!
Please enter your name here