កាលពីថ្ងៃទី៧ មករា ឆ្នាំ២០២៣ ម្ចាស់ផលិតផល Morea មិនត្រឹមតែបើកសម្ពោធអាគារថ្មីនៅជិតផ្សារដីហុយតែម្យ៉ាងទេ តែក៏បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ អមដោយការប្រកាសផលិតផលថ្មី និង ចែកពានរហូតដល់៦០ពាន ជូនដល់អ្នកតំណាងឆ្នើមៗយ៉ាងកក្រើកផងដែរ។ នៅក្នុងកម្មវិធីនោះ ក៏ឃើញមានវត្តមានតារាល្បីៗ ដូចជា តារាចម្រៀង លោក លីម តិចម៉េង កញ្កា រ៉េត ស៊ូហ្សាណា និង កញ្ញាឯកជាច្រើនរូប ដូចជា កញ្ញា លីវ ជីលី ជាដើមផងដែរ។

លោកស្រី កេន អច្ឆរ៉ា អគ្គនាយិកាក្រុមហ៊ុនម៉ូរៀ បានលើកឡើងថា នេះគឺជាលើកទី២ហើយ ដែលក្រុមហ៊ុនបានរៀបចំពិធីប្រគល់ពានជូនដល់អ្នកតំណាងឆ្នើម ដោយលើកទី១ កាលពីឆ្នាំមុន គឺផ្ដល់ជូនតែជាង១០ពានប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះគឺមានរហូតដល់៦០ពាន ដែលបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុនកាន់តែមានការរីកចំរើន និង មានអ្នកខ្លាំងផ្នែកលក់កើនឡើងច្រើនដង។ អ្នកតំណាងឆ្នើមៗទាំងនេះ ក៏កំពុងបង្ហាញពីសក្កានុពលនៃការវាយលុកទីផ្សារផងដែរ បើទោះជាគ្រឿងសម្អាង និង អាហារបំប៉នសុខភាពមានការប្រកួតប្រជែងខ្លាំង។

លោក សឹង ចាតវិជ្ជា ជាប្រធានក្រុមប្រឹក្សាភិបាល និង ជាអគ្គនាយកមិនប្រតិបត្តរបស់ក្រុមហ៊ុន ECON Group បានលើកឡើងថា ក្រៅពីការប្រគល់ពាន ក្រុមហ៊ុន Morea ជារឿយៗ ក៏បានផ្ដល់រង្វាន់លើកទឹកចិត្ត ដល់អ្នកតំណាងឆ្នើមៗទាំងនេះផងដែរ។ លោកថា ក្រុមហ៊ុមម៉ូរៀ នឹងគម្រោងដឹកនាំក្រុមតំណាងឆ្នើមៗទៅលេងកូរ៉េ និង សិង្ហបុរីជាដើម ដោយមានទាំងរង្វាន់រថយន្តជាច្រើនគ្រឿង ដើម្បីទុកផ្ដល់អោយអ្នកឆ្នើមផងដែរ ទើបលោកស្នើអោយតំណាងទាំងអស់ពង្រឹងសមត្ថភាព។ លោកថាមកទល់ពេលនេះ ផលិតផលម៉ូរៀ ជោគជ័យយ៉ាងខ្លាំង ដោយសារតែគ្រប់ផលិតផលម៉ូរៀទាំងអស់ ក្រៅពីជាផលិតផលសុទ្ធមកពីកូរ៉េ ដែលមានគុណភាព ក៏មានការធានាសុវត្ថិភាព ពីស្ថាប័នសុខភាពអន្តរជាតិរបស់កូរ៉េផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here