កាលពីព្រឹកថ្ងៃទី 08 ខែមករា ឆ្នាំ2023 មុននេះ បវរកញ្ញាចក្រវាឡកម្ពុជាទាំង4ជំនាន់ ក្នុងនោះរួមមានកញ្ញា រឿន ណាត បវកញ្ញាឆ្នាំ2018 កញ្ញា សំណាង អេលីណា ម្ចាស់ជ័យលាភីឆ្នាំ2019 ស្រីតូចច្រឡឹង រ៉េត សារីតា ម្ចាស់មកុដឆ្នាំ2020 និង បវរកញ្ញារាង្គស្ដើង ងិន ម៉ារ៉ាឌី ដែលទើបតែបញ្ចប់បេសកកម្មប្រកួតនៅប្រទេសអ៉ីស្រាអែលកាលពីឆ្នាំ2021 ថ្មីៗនេះ ដោយអ្នកទាំង4បានធ្វើដំណើរហោះចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសមហាអំណាចសហរដ្ឋអាមេរិកដើម្បីទៅគាំទ្រកញ្ញា ហង្ស ម៉ានីតា ដែលជាបេក្ខភាពតំណាងឱ្យកម្មពុជាមួយរូបនៅលើឆាកប្រកួតអន្តរជាតិមួយនេះ ក៏ដូចជាទៅចូលរួមព្រឹត្តិការណ៍ Miss Universe internationalឆ្នាំ2022 ផងដែរ។
ក្រៅពីមានបេសកកម្មទៅចូលរួមធ្វើជាកម្លាំងចិត្តដល់កញ្ញា ហង្ស ម៉ានីតា អ្នកទាំង4ក៏ត្រូវបានគេដឹងថានឹងមានការរៀបចំពិធីទទួលស្វាគមន៍យ៉ាងធំមួយពីសំណាក់បងប្អូនប្រជាជនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ក៏ដូចជានឹងមានដំណើរកំសាន្តលំហែរកាយទៅកាន់ទីតាំងមួយចំនួននៅលើទឹកដីប្រទេសមហាអំណាចមួយនេះ ដោយសម្រាប់ការចំណាយទាំងស្រុងត្រូវបានបង្ហើបថា គឺជាការចាត់ចែងជាកញ្ចប់ដែលអាចនិយាយបានថាមិនក្រោមម៉ឺនដុល្លារ របស់ម្ចាស់ហាងពេជ្រ CSNJ គឺលោក ចិន សំណាង ផ្ដាច់មុខផងដែរ។
ចាត់ទុកថា នេះគឺជាវិសមកាលដ៏ពិសេស និង ជាដំណើរកំសាន្តមួយដ៏កម្ររបស់បវរកញ្ញាចក្រវាឡកម្ពុជាយើងទាំង4ជំនាន់ ក៏ដូចជាកាដូរលើកទឹកចិត្តដល់បេក្ខភាពតំណាងកម្ពុជាយើងទាំងអស់គ្នាដែលបានខិតខំប្រឹងប្រែងនាំយកភាពជោគជ័យ ក៏ដូចជាមុខមាត់ល្បីល្បាញមកដល់ប្រទេសកម្ពុជាលើឆាកអន្តរជាតិមួយនេះ ក្រោមការយកចិត្តទុកដាក់ពីសំណាក់អ្នកដឹកនាំកម្មវិធី ក៏ដូចជាម្ចាស់ sponsor ធំគឺលោក ចិន សំណាង ដែលតែងតែគិតគូដល់បវរកញ្ញាយើងទាំងគ្រប់ជំនាន់ឱ្យមានលទ្ធភាព និង ភាពកក់ក្ដៅកំឡុងពេលត្រូវបំពេញបេសកកម្ម និង ក្រោយពេលបញ្ចប់បេសកកម្ម។
នៅក្នុងដំណើរចាកចេញទៅអាមេរិកនេះ អ្នកទាំង4ក៏បានរំពឹង និង ជឿជាក់យ៉ាងមុតមាំថា ហង្ស ម៉ានីតា នឹងអាចធ្វើឱ្យបេសកកម្មមួយនេះទទួលបានលទ្ធផលល្អ យោងតាមសមត្ថភាព ក៏ដូចជារូបសម្រស់ និង ចំណេះដឹងខ្ពស់ជាកញ្ចប់ សាកសមជាមួយនឹងកម្មវិធី។ ហើយវត្តមានរបស់អ្នកទាំង4នឹងក្លាយទៅជាកម្លាំងចិត្ត និង ភាពកក់ក្ដៅ ចំពោះហង្ស ម៉ានីតា ឱ្យកាន់តែមានទំនុកចិត្តខ្ពស់ និង មិនឯកា ហើយប្រឹងប្រែងឱ្យអស់ពីសម្ថភាពដើម្បីនាំយកភាពជោគជ័យណាមួយ ក៏ដូចជាបើកទំព័រប្រវត្តិសាស្ត្រឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានអ្នកតំណាងប្រកបដោយលក្ខណៈសម្បត្តិពិសេសដូចដែល ហង្ស ម៉ានីតា មាន។