រយៈពេល៤ថ្ងៃគត់ ដែលក្រុមហ៊ុន ESNC របស់លោក មោល ចាន់ណា និង លោកស្រី អេន សុខនី បានរៀបចំការប្រគំតន្ត្រី នៅក្បែររង្វង់មូលត្រើង ក្នុងទឹកដីខេត្តកំពង់ចាម ដោយមានការតាំងស្ដងផលិតផល ESN និង មុខទំនិញជាច្រើនទៀតចូលរួម។ ក្នុងចំណោមសិល្បករសិល្បការិនី ដែលបានបង្ហាញខ្លួនទាំង៤យប់នោះ ក៏មានវត្តមានតារាកំប្លែង នាយ គ្រឿន និង កញ្ញា ខាត់ សួស្ដី ប្អូនស្រីអ្នកនាង ខាត់ សុឃីម មកបង្កបរិយាកាសយ៉ាងសប្បាយរីករាយដល់ឆាកតន្ត្រីផងដែរ។
ការប្រគំតន្ត្រីនេះ លោកស្រី អេន សុខនី និង លោក មោល ចាន់ណា ដែលជាអគ្គនាយិកាអគ្គនាយក ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយផលិតផល និង ដើម្បីប្រកាសពីយុទ្ធសាស្ត្រថ្មី ដែលលោលស្រីថា សម្រាប់ឆ្នាំ២០២៣នេះ រាល់អ្នកចង់ផ្ដាច់ខេត្ត គឺគ្រាន់តែចំណាយត្រឹមតែ ១ម៉ឺនដុល្លារ ក្រុមហ៊ុននឹងចុះទៅបើកសម្ពោធសាខាអោយ រៀបចំការប្រគំតន្ត្រីជូន និង តម្រូវអោយមានការផ្សព្វផ្សាយនៅលើបណ្ដាញសារព័ត៌មាន ដើម្បីអោយតំណាងផ្ដាច់ខេត្តទាំងនោះ ល្បីឈ្មោះ កាន់តែមានមុខ ហើយស្រួលលក់។
ក្នុងនោះលោកស្រីក៏នឹងផ្ដល់ឱកាសអោយបណ្ដាក់៥០ភាគរយ ដើម្បីកាត់នឹងប្រាក់ចំណូល ដែលបានពីផលិតផល ESN ជួយសម្រួលបន្ទុកផងដែរ។ លោកស្រីថា ការប្រគំតន្ត្រីរយៈពេល៥ថ្ងៃ ដែលទើបបញ្ចប់កាលពីយប់ថ្ងៃទី៨ មករា ឆ្នាំ២០២៣នេះ គឺក្រុមហ៊ុនទទួលបានផ្លែផ្កាច្រើន ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រថ្មីពីការផ្ដាច់ខេត្ត និង លក់ផលិតផលក្នុងស្ដង់ដាច់បានច្រើន។ សម្រាប់អ្នកមានបំណងចង់ប្រឹក្សារឿងផ្ដាច់ស្រុក និង ខេត្តអាចទំនាក់ទំនងតាមលេខ+855968816005 ដោយលោកស្រីអះអាងថា អ្នកទំនាក់ទំនងមកផ្ដាច់ខេត្តកំពុងមានកាន់តែច្រើន។