នាថ្ងៃទី១២ មករា នេះ ក្លិបកម្សាន្ត EDM III បានបង្ហោះពីការត្រៀមស្វាគមន៍តារាចម្រៀងល្បីល្បាញរបស់ថៃយ៉ាងកក្រើកនៅលើបណ្ដាញសង្គម ដោយធ្វើអោយអ្នកតាមដាន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែតារាថៃរូបនេះ គឺជាកំពូលតារាស៊ិចស៊ី ពូកែរាំ ដែលពិតជាធ្វើអោយហ្វេនៗកក្រើកនៅកម្ពុជា។ យោងតាមការបង្ហោះរបស់ក្លិប EDM III កំពូលតារាស្រស់សោភា និង ស៊ិចស៊ីខ្លាំងរូបនេះ នឹងមកអង្រួនហ្វេនៗនាយប់ថ្ងៃទី១២ មករា ក្នុងឆ្នាំ២០២៣ នេះ ដោយមានការរំពឹងយ៉ាងខ្លាំងថា នាងនឹងធ្វើអោយកក្រើកអ្នកគាំទ្រ ហើយអាចនឹងធ្វើអោយអ្នកទស្សនាផ្ទាល់ឈាមច្រមុះ ព្រោះតែភាពស៊ិចស៊ីខ្លាំងរបស់នាង គ្រប់ពេលបង្ហាញខ្លួន។
សូមបញ្ជាក់ថានៅប្រទេសថៃ Grace គឺជាតារាស៊ិចស៊ីថៃ ដែលល្បីល្បាញខ្លាំង ដោយគ្រប់ការបង្ហាញខ្លួនរបស់នាង គឺនាងតែតែបង្អួតនូវក្បាច់រាំដ៏រស់រវើក អមដោយរាងកាយស៊ិចស៊ី ដែលធានាថាគឺពិតជាធ្វើអោយអ្នកបានទៅទស្សនាការសម្ដែងដោយផ្ទាល់ម្ដងៗ គឺរមែងដកកចំហរមាត់ និង លាន់មាត់សរសើរជាប្រចាំចំពោះការតែងខ្លួន យ៉ាងស៊ិចស៊ីរបស់នាង។ ដូច្នេះហើយ ទើបគ្រាន់តែបង្ហោះថា Grace នឹងមកសម្ដែងនៅក្លិប EDMIII នាយប់ថ្ងៃទី១២ មករា គឺថា ធ្វើអោយមានការចាប់អារម្មណ៍តែម្ដង ជាពិសេសអ្នកចង់ទៅទស្សនា ក្បាច់រាំ និងរូបសម្រស់របស់នាងដោយផ្ទាល់។ ក្លិបនេះក៏ប្រកាសអោយចូលផេក ឬ តាមរយៈលេខ 070262222/ 070232222 ហើយធ្វើការកក់ទុកអោយបានស្រេចផងដែរ ដើម្បីជៀសវាងគ្មានកន្លែងអង្គុយទស្សនា ហើយខកឱកាសជួបដោយផ្ទាល់។