ខុសពីតារាសិល្បៈមួយចំនួន អតីតតារាចម្រៀង និង ជាតារាសម្ដែង ធ្លាប់មានប្រជាប្រិយភាពខ្លាំងលោក ស៊ឹម សុរ៉ាមភូមិ កំពុងមានទុក្ខក្នុងទ្រូង ជុំវិញលោកឳពុកជាទីស្រលាញ់ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃជាយូរមកហើយ ដោយលោកក៏មានបន្ទុកប្រឹងរកលុយទៅព្យាបាលឳពុកយ៉ាងលំបាកផងដែរ ខណៈដែលលោកក៏ត្រូវចំណាយពេលស្ទើរមិនខកមួយដង្ហើមទៅថែទាំលោកនៅឯស្រុក។

ស្របពេលដែលលោកក៏ជួបរឿងរ៉ាវគេជំពាក់លុយមិនសង និង រឿងគេបោកខ្លះៗនាសម័យកូវីតផង ទើបរឹតតែធ្វើអោយលោកស្មុគស្មាញ នៅពីក្រោយស្នាមញញឹម ដែលតែងតែបង្ហាញ។ អ្វីដែលកាន់តែសរសើរ គឺលោកមិនត្រឹមតែប្រឹងព្យាបាលលោកឳពុក ដោយប្រឹងប្រើគ្រប់មធ្យោបាយតែម្យ៉ាងទេ លោកក៏តែងតែចំណាយពេល នៅមើលថែដោយផ្ទាល់ នៅបញ្ចុកអាហារ និង ជូតសម្អាត ដែលធ្វើអោយគេសរសើរគ្រប់មាត់ផងដែរនាពេលកន្លងមក។ នៅក្នុងពេលនេះ លោកឳពុករបស់លោកកាន់តែមានសភាពធ្ងន់ធ្ងរ ហើយ លោក ស៊ឹម សុរ៉ាមភូមិ ក៏ត្រូវរងបន្ទុកថែទាំ និង ត្រូវរកលុយដើម្បីជួយផ្គត់ផ្គង់ផងដែរ បើទោះជាក្នុងពេលនេះ លោកឳពុករបស់លោក ឈានដល់ដំណាក់កាលព្រះសង្ឃអោយធម៌ ដែលធ្វើអោយលោក និង គ្រួសារហាក់អស់សង្ឃឹម។

ពាក្យជាច្រើនម៉ាត់ ដែលលោកបានសំដៅទៅកាន់លោកឳពុក ក្នុងពេលដែលអ្នកមានគុណលោកកាន់តែធ្ងន់នៅក្នុងពេលនេះ មានមនុស្សច្រើនណាស់ ទប់ទឹកភ្នែកមិនបាន ហើយសរសើរថា លោកពិតជាប្រឹង ពិតជាខំតស៊ូដើម្បីអ្នកមានគុណគួរអោយសរសើរ ដែលមានន័យថា លោកគឺជាកូនកត្តញូម្នាក់ ថ្វីត្បិតតែមនុស្សភាគច្រើនកត់សម្គាល់ឃើញតែស្នាមញញឹមរបស់លោក នៅក្នុងការសម្ដែងឃ្លីបផ្សេងៗធ្វើអោយមហាជនបានសើចសប្បាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here