ខណៈដែលមានការជជែកវែកញែកកាន់តែខ្លាំង ពីប្រតិកម្មរបស់ហ្វេនហ្វេន នៅលើផេកផ្លូវការរបស់អ្នកនាង ម៉េង កែវពេជ្ជតា ជុំវិញការផលិតបទចម្រៀង ទុក្ខស្រីប្ដីព្រ័ត្រ ដោយយកអ្នកនាង មាស សុខសោភា ច្រៀងជំនួសជំនួសម្ចាស់ដើម នៅក្នុងពេលនេះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីនាយករដ្ឋមន្ត្រី បានឆ្លើយតបនឹងប្រតិកម្មនេះហើយ ខណៈដែលការឆ្លើយតបរបស់លោកជំទាវ កំពុងមានការសាទរពីអ្នកតាមដាន។
លោកជំទាវបានលើកឡើងថា “មើលឃើញស្រុកខ្មែរកំពុងជជែកវែកគ្នារឿងចម្រៀងម្ចាស់ថ្លៃអើយ ពីខ្ញុំនៅ VN 💐សូមជម្រាប អស់លោក លោកស្រីថា សម្តេចអ្នកនិពន្ធ សម្តេចមានសិទ្ធិអោយអ្នកចំរៀងណាក៏បាន ចំរៀងមួយនេះ ក្មួយស្រី ទូច ស៊ុននិចក៏ច្រៀង ក្មួយស្រី ហុឹម សុីវនក៏ច្រៀង ក្មួយស្រី សុគន្ធ នីសា ក៏ច្រៀង សម្ដេចគាត់មិនដែលឲ្យ នរណាផ្ដាច់មុខទេ ហើយបទនេះទៀតសោត ក្មួយមាសសុខសោភា ក៏គាត់ច្រៀងតាមតែអ្នករៀបចំកម្មវិធីដែរទេ។ ក្រោយការបំភ្លឺនេះ គេមិនទាន់ដឹងថា ហ្វេនហ្វេនៗ និង អ្នកនាង ម៉េង កែវពេជ្ជតា នឹងបញ្ចប់ប្រតិកម្ម ឬ មានការឆ្លើយតបបែបណាជាបន្តនៅឡើយទេ ដើម្បីកុំអោយមានការខឹងសម្បារដល់អ្នកផលិត និង អ្នកនាង មាស សុខសោភា ដែលហ្វេនៗខ្លះរិះគន់ ព្រោះតែមិនជ្រើសអ្នកនាង ម៉េង កែវពេជ្ជតា អោយច្រៀងនៅក្នុងភាពយន្តចម្រៀងនោះ៕