កាលពីថ្ងៃទី១៣ មករា ឆ្នាំ២០២៣ ក្រុមហ៊ុនពូកសុខភាពថានី ដានី ប្រកាសទទួលទិញពូកចាស់ៗគ្រប់ប្រភេទ ក្នុងតម្លៃមួយសន្លឹក 50ដុល្លារ ដោយការទទួលទិញពូកចាស់ៗទាំងនោះ គឺទិញតាមរយៈយកពូកចាស់ទាំងនោះ មកប្ដូរពូកថ្មី ដែលមានន័យថា អ្នកមានពូកចាស់ទាំងអស់ គឺទទួលបានការកាត់ខាតក្នុងចំនួន50ដុល្លារភ្លាមៗ នៅពេលមកទិញពូកថ្មី នៅក្នុងហាង នៅគ្រប់សាខា។ ការប្រកាសនេះ គឺបានធ្វើឡើងក្នុងពិព័រណ៌ធំមួយ នៅផ្សារទំនើប Eon 1 ដោយមានវត្តមានតារាល្បី៣រូបចូលរួម។ តារាទាំងនោះ រួមមាន លោក ទេព រិន្ទដារ៉ូ នាយព្រែក និង ពិធីការិនី ណាណា។ ក្រុមហ៊ុនក៏បានប្រកាសថា យុទ្ធនាការប្ដូរពូកចាស់យកថ្មី ដោយអោយតម្លៃពូកចាស់គ្រប់ប្រភេទ50$ៗ នេះ គឺមិនកំណត់រយៈពេលនោះទេ ហើយក្រុមហ៊ុនក៏នឹងទៅដឹកដល់ផ្ទះផងដែរ នៅពេលដឹកពូកថ្មីទៅប្រគល់។ ក្រុមហ៊ុនក៏ប្រកាសទៀតថា ពូកដែលខ្លួនប្រមូលនេះ សម្រាប់ពូកល្អៗ នឹងបរិច្ចាគជូនដល់អ្នកខ្សត់ខ្សោយ តែសម្រាប់ពូកដែលមិនល្អគឺនឹងបោះចោល។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-07-23_435637.jpg?resize=696%2C464&ssl=1)
លោក ទេព រិន្ទដារ៉ូ និង នាយព្រែក បានអះអាងដូចគ្នាថា លក្ខណ្ឌដែលក្រុមហ៊ុនពូកសុខភាពកំពុងផ្សព្វផ្សាយនៅក្នុងពេលនេះ គឺមិនគ្រាន់តែដើម្បីអោយបងប្អូនភាគច្រើនទទួលបានពូកថ្មី ដែលល្អសម្រាប់សុខភាពតែប៉ុណ្ណោះទេ តែក៏មានន័យថា អតិថិជនបានរួមចំណែកធ្វើទានជាមួយក្រុមហ៊ុនផងដែរ ដើម្បីអោយគ្រួសាររបស់ខ្វះខាត មានពូកប្រើប្រាស់ ដែលមិនខុសពីពាក្យចាស់ពោលថា ចាស់យើងថ្មីគេ និង មិនខុសពីការរួមគ្នាចែករំលែក។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-07-51_234240.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-07-58_133302.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-08-08_295225.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-08-12_595539.jpg?resize=696%2C1044&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-08-18_878033.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-08-23_614095.jpg?resize=696%2C1044&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-08-28_479531.jpg?resize=696%2C1044&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-08-35_107601.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-08-39_897311.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-08-45_140819.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-08-49_782656.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-08-56_195405.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-09-00_278012.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-09-06_980711.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-09-13_797438.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/01/postnewscambodia.com-kh71.com-2023-01-13_23-09-19_185456.jpg?resize=696%2C464&ssl=1)