យោងតាមបង្ហោះរបស់ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាម្ចាស់ហាង លោកបានបង្ហោះថា លោកនឹងចែកអាំងប៉ាវ 168$ ដោយមិនកំណត់នោះទេ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ មករា ក្នុងឆ្នាំ២០២៣នេះ ដែលជាថ្ងៃចូលឆ្នាំចិន។ ទឹកប្រាក់168$នេះ គ្មានការចាប់ឆ្នោតនោះទេ ពោលគឺប្រគល់ជូនតែម្ដង ដោយគ្រាន់តែអតិថិជន ចំណាយទឹកប្រាក់ទិញគ្រឿងអលង្ការអស់ទឹកប្រាក់៥ពាន់ដុល្លារ។
លោកថា ទិញគ្រឿងពេជ្រ នៅហាង CSNJ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃចូលឆ្នាំ គឺអោយតែចំណាយអស់៥ពាន់ដុល្លារ នឹងបានអាំងប៉ាវ168$ភ្លាមៗ ពោលគឺចំណាយអស់១ម៉ឺនទទួលបានអាំងប៉ាវ២ និង បានចំនួនអាំងប៉ាវតាមចំនួនទឹកប្រាក់តែម្ដង ដោយមិនមែនទិញអស់៥ពាន់ក៏បានតែមួយអាំងប៉ាវ ហើយទិញអស់ច្រើនជាងនេះពីរបីដង ក៏បានតែមួយនោះទេ។ អ្វីដែលកាន់តែពិសេស គឺរាល់ការជាវគ្រឿងពេជ្រ ដែលមានស្រាប់ ឬ កុម្ម៉ង់គ្រឿងពេជ្រ ពីថ្ងៃនេះ ដល់ថ្ងៃចូលឆ្នាំចិន គឺមិនគិតឈ្នួលទាំងអស់ ដើម្បីជាកាដូដល់អតិថិជន ដែលគាំទ្រគ្រឿងពេជ្រ នៅហាងមាសពេជ្រ CSNJ។
ក្នុងឱកាស Promotion នេះ ហាង CSNJ ក៏នឹងផ្ដល់ជូនកាត VIP មួយសន្លឹក ដែលមានឱកាសបញ្ចុះតម្លៃរាល់គ្រឿងអលង្ការក្នុងហាងនោះផង ដែលការផ្ដល់ជូននេះ គឺមិនធ្លាប់មាននោះឡើយ។ នៅក្នុងការប្រកាសអោយដឹងពី Promotion នេះ ហាង CSNJ ក៏បានជ្រើសយក កញ្ញា សារី ស្រីពេជ្រ Miss Petite Global 2022 International អោយក្លាយជាតារាផ្សព្វផ្សាយនោះផង ខណៈដែលនៅក្នុងថ្ងៃនោះ កញ្ញា ក៏បានពាក់គ្រឿងអលង្ការរូបខ្លា ដែលទើបច្នៃចេញប្រចាំហាង ដើម្បីទាក់ទាញផងដែរ។