កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣មុននេះប្រេនECCO បានធ្វើពិធីបើកសម្ភោធសាខាថ្មីរបស់ខ្លួនមួយទៀតយ៉ាងអធិកអធមនៅក្នុងផ្សារទំនើបEON3ជាន់ទាល់ដី ដោយមានវត្តមានភ្ញៀវកិត្តិយស និង តារាសិល្បល្បីៗមួយចំនួនចូលរួមផងដែរ។ ក្នុងនោះគេមានវត្តមានរបស់តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា អញ្ជើញជាកិត្តិយសធ្វើអោយពិធីសម្ភោធនេះមានកាចាប់អារម្មណ៍ខ្លាំងពីអតិថិជន និង ហ្វេនហ្វេនរបស់អ្នកនាង។

លោក សាន្ត រិទ្ធី ប្រធានទីផ្សាររបស់ប្រេនECCOនៅប្រទេសកម្ពុជាលោកថា ECCO គឺជាប្រ៊េនដ៏ល្បីល្បាញមួយប្រចាំប្រទេសដាណឺម៉ាក ដោយផលិតផលនីមួយៗត្រូវបានផលិតឡេីងដោយយកចិត្តទុកដាក់ ប្រេីប្រាស់សម្ភារៈសុទ្ធសឹងតែមានគុណភាព ផាសុកភាព រួមជាមួយនឹងការរចនាប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ ប្រេ៊នមួយនេះត្រូវបានគេទទួលស្គាល់ ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ប្រជាជនគ្រប់វ័យស្រទាប់ទៅលេីការ
ផលិតស្បែកជេីងសម្រាប់គ្រប់តម្រូវការ មិនថាការចូលរួមកម្មវិធីផ្លូវការ សកម្មភាពការងារប្រចាំថ្ងៃ ឬការចូលរួមកិច្ចប្រជុំណាមួយនោះទេ។ គួរបញ្ជាក់ផងដែរថា ECCO ដែលជាម៉ាកស្បែកជេីងលំដាប់ពិភពលោករបស់ដាណឺម៉ាកមួយនេះ ទទួលបានភាពជោគជ័យជាទីមោទន:ក្នុងការបេីកហាងដំបូងរបស់ខ្លួនក្នុងព្រះរាជណាចក្រកម្ពុជានៅផ្សារទំនេីប អុីអន
ម៉លភ្នំពេញ នៅដេីមឆ្នាំ២០២០ ផងដែរ។


លោកសុីមបាននៅជាមួយក្រុមហ៊ុន ECCO អស់រយៈពេលជាង ១១ឆ្នាំមកហេីយ
ចាប់តាំងពីលោកបានចូលរួមជាមួយក្រុមហ៊ុនក្នុងនាមជាអ្នកគ្រប់គ្រងទូទៅ លោកបានខិតខំប្រឹងប្រែងដោយបញ្ចេញស្នាដៃ និងលទ្ធផលបានយ៉ាងល្អ ព្រមទាំងបានអភិវឌ្ឍប្រេននេះប្រចាំប្រទេសកូរេ៉ទៅដល់កម្រិតមួយដែលរឹងមាំទៀតផង។ សព្វថ្ងៃនេះ ក្នុងនាមលោកជានាយកគ្រប់គ្រង លោកកំពុងដឹកនាំក្រុម ECCO ផ្នែកអាសុីប៉ាសុីហ្វិចយេីងដេីម្បីឆ្ពោះដំណេីរទៅមុខ និងបន្តវត្តមាននៃភាពវិជ្ជមាននៅក្នុងតំបន់អាសុីប៉ាសុីហ្វិចយេីងផងដែរ។

លោក Carl Sahetapy ជាប្រធានកីឡាវាយកូនហ្គោលមួយរូបប្រចាំតំបន់អាសុីប៉ាសុីហ្វិច ដោយលោកបាននៅជាមួយ ECCO អស់រយៈពេល ៤ឆ្នាំមកហេីយ។ ក្នុងរយៈពេលមួយឆ្នាំកន្លះចុងក្រោយនេះ លោកបានកាន់តំណែងជាប្រធានផ្នែកចែកចាយនៅតំបន់អាសុីប៉ាសុីហ្វិច ជាមួយនឹងកាតព្វកិច្ចក្នុងការពង្រីក ECCO អោយរីកលូតលាស់ក្នុងទីផ្សារដែលកំពុងអភិវឌ្ឍន៍។ គួរអោយបញ្ជាក់ផងដែរថា លោក Carl ក៏ធ្លាប់ជាអតីតកីឡាករវាយកូនហ្គោលដ៏ឆ្នេីមម្នាក់ មុនពេលដែលលោកផ្លាស់ចូលមកធ្វើការជាមួួយ ECCO ។

LEAVE A REPLY

Please enter your comment!
Please enter your name here