ដោយសារតែការដើរច្រៀង សម្តែង ញឹកញាប់តាមកម្មវិធី បានបង្កអោយ តារា២ដួងនេះ ទទួលដំណឹងស្នេហាក្រៅឆាកហើយ ធ្វើអោយមានការតាមដាន ។លើសពីនេះ គេក៍ដឹងថា តារាសំឡេងល្អ ទាំង២ដួងក៏មានចិត្តដក់ ការយល់ឃើញទម្រង់ស្នេហាមួយនេះ រហូតឧស្សាហ៍កៀកកិតគ្នា។
បណ្តាអ្នកតាមដានជីវិតតារាបាននាំគ្នាដាក់ការសង្ស័យថា តារាចម្រៀងរួមទ្រនំពីរដួងគឺនាង បាន មុន្នីល័ក្ខ និងលោក ម៉ៅ ហាជី ទំនងជាបង្កើតទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នា បន្ទាប់ពីគេតែងតែឃើញតារាទាំងពីរអ្នកនេះបង្ហាញភាពស្និតស្នាលជាមួយគ្នាជាបន្តបន្ទាប់។មួយរយះចុងក្រោយនេះគេតែសង្កេតឃើញនាង បាន មុន្នីល័ក្ខ បានបង្ហាញទំនាក់ទំនងគ្នាបានយ៉ាងល្អ ទាំងការងារ និងក្រៅការងារសិល្បះ ហើយអ្វីជាពិសេសថែមទៀតនោះអ្នកទាំងពីរក៏តែងតែបង្ហាញរូបភាពយ៉ាងស្និតស្នាលគ្នាតាមបណ្តាញសង្គមជារឿយៗផងដែរ។
គេសន្និដ្ឋានថា អ្នកទាំងពីរកំពុងកសាងទំនាក់ទំនងស្នេហាជាមួយ ប៉ុន្តែទាំង បាន មុន្នីល័ក្ខ និងលោក ម៉ៅ ហាជី ហាក់នៅមិនទាន់មានសេចក្តីក្លាហានបង្ហាញពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈនាពេលនេះដូចតារាមួយចំនួនទៀតនៅឡើយទេ។យ៉ាងណាពាក់ព័ន្ធបញ្ហានេះម្ចាស់បទ សំណព្វចិត្តអូនអើយ នាង បាន មុន្នីល័ក្ខ បានចេញមុខមកបញ្ជាក់ពីទំនាក់ទំនងរវាងនាង និងលោក ម៉ៅ ហាជី ក្រោយជាប់មន្ទិលពីទំនាក់ទំនងក្រៅឆាកនាពេលនេះ។
បាន មុន្នី អះអាងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយថា ទំនាក់ទំនងនាង និងលោក មៅ ហាជី នាពេលនេះមិនមានអ្វីក្រៅពីមិត្តភក្តិរួមការងារជាមួយគ្នានោះឡើយ។
យ៉ាងណាតារាចម្រៀង បាន មុន្នីល័ក្ខ ទទួលស្គាល់ថា ចាប់តាំងពីរួមការងារជាមួយលោក ម៉ៅ ហាជី មកនាងមិនដែលឃើញពីចំណុចអវិជ្ជមានរបស់តារាចម្រៀងប្រុសរូបនេះឡើយ គឺរួមការងារយ៉ាងរកលូន ខណៈអ្នកទាំងពីរស្គាល់គ្នារយៈពេល៦ឆ្នាំមកហើយ។នាងបញ្ជាក់ថា ទំនាក់ទំនងនាង និងលោក ម៉ៅ ហាជី នៅពេលនេះគឺត្រឹមជាមិត្តរួមការងារជាមួយគ្នាប៉ុណ្ណោះ ប៉ុន្តែចំពោះថ្ងៃខាងមុខយ៉ាងណានាងពុំទាន់ដឹងច្បាស់នោះទេ។